ពស់ថ្លាន់ ស្រេកឃ្លាន សំយ៉ុងខ្លួនចុះ ក្រោម ដើម្បីស៊ីអាហារ ថ្ងៃត្រង់ (មានវីដេអូ)

អូស្ដ្រាលី៖ ទិដ្ឋភាពដ៏កម្រនឹងឃើញមួយ បានធ្វើឲ្យ មនុស្សជាច្រើន ព្រឺសម្បុរ ក្រោយពី ឃើញរួចនោះ នោះគឺ ពស់ថ្លាន់ យក្សមួយក្បាល បាន ឆក់យកជីវិត សត្វប្រចៀវ ខ្មៅ នៅលើដើមឈើ សំយ៉ុងខ្លួន ចុះមកក្រោម។

យ៉ាងណាមិញ សកម្មភាពមួយនេះ ត្រូវបាន ផ្ដិតឡើង ដោយម្ចាស់ផ្ទះ មួយរូប ដែលនាង ថតឡើង នៅខាងក្រោយផ្ទះ ដែលមានទីតាំង នៅក្បែរឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត ក្នុងតំបន់  Noosa នៃរដ្ឋ Queensland។ រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញ ថា ស្លាបរបស់ សត្វប្រចៀវ នេះត្រូវបាន ខាំជាប់ ដោយចង្គោមរបស់ ពស់ថ្លាន់យក្ស ប្រវែង ប្រហែលជា ៣ម៉ែត្រ។

យោងទៅតាម ព័ត៌មានក្នុងស្រុកនៃ ប្រទេសនេះ បានបញ្ជាក់ឲ្យ ដឹងថា ម្ចាស់ផ្ទះដែលឃើញ ពស់ថ្លាន់ សំយ៉ុង ខ្លួន ធ្លាក់ចុះ មកក្រោម នៃដើមឈើនេះ ដើម្បទទួលទាន អាហារថ្ងៃត្រង់នេះ គឺមានឈ្មោះថា Mille Stoevring និងដៃ គូនាង គឺ លោក  Shane Tuer។ ជាមួយគ្នានោះ នាងនិយាយថា នាងពិតជា ភ្ញាក់ផ្អើលជា ខ្លាំង​ពេល ប្រទះឃើញ រូបភាព បែបនេះ ដែលនាង រួមនិងដៃគូ មិនហ៊ាន ចូលក្បែរនោះទេ ដោយអ្នកទាំងពីរ ឈរប្រហែលជា ២០ ម៉ែត្រ ឆ្ងាយពី កន្លែងសត្វពស់នោះ។



ចង់ដឹងយ៉ាងណា សូមទស្សនា វីដេអូ និងរូបភាពខាងក្រោម ទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *