អបអរសាទរ! កូនខ្មែរម្នាក់គត់ ដែលបានបញ្ចប់ការសិក្សានៅសាលាយោធាដ៏ល្បីល្បាញនៅអាមេរិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន ផាន់ វិទ្យា គឺជានិស្សិតវ័យក្មេងកម្ពុជាម្នាក់គត់ ដែលមានសមត្ថភាពប្រឡងជាប់អាហារូបករណ៍ទៅសិក្សាសាលាយោធារបស់សហរដ្ឋអាមេរិក និងទើបបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយពីសាលាយោធា The United States Naval Academy ក្នុងចំណោមនិស្សិតរាប់ពាន់នាក់ទូទំាងសាកលលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាមោទនភាពមួយសម្រាប់កូនខ្មែរដែលមានសមត្ថភាពខ្ពស់អាចប្រឡងជាប់នៅសាលាស្តង់ដារអន្តរជាតិទូទំាងពិភពលោក កូនខ្មែរពិតជាមានសមត្ថភាពមិនចាញ់ប្រទេសដទៃនោះទេ និងទើបមកដល់ប្រទេសកម្ពុជាវិញនៅដើមខែមិថុនានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនផាន់ វិទ្យា បានមានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកមួយថា លោកបានបញ្ចប់ការសិក្សាបរិញ្ញបត្រវិទ្យាសាស្ត្រនយោបាយពីសាលានាយទាហានសកម្មជើងទឹកសហរដ្ឋអាមេរិកពីឆ្នាំ២០១៣-២០១៧។ វិទ្យា ធ្លាប់បានដាក់អាហារូបករណ៍២លើក ទៅសាលាយោធា West Point – The U.S. Military Academy ក្នុងឆ្នាំ២០១២ តែត្រូវបរាជ័យ ក៏ប៉ុន្តែក្រោយបញ្ចប់ការសិក្សានាយទាហានសកម្មក្នុងឆ្នាំ២០១៣ លោកក៏បានដាក់អាហារូបករណ៍ម្តងទៀត ដោយមានការលើកទឹកចិត្តពីឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាវិរៈបុរក្នុងចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលលោកប៉ងជាយូរនោះ ក៏បានសម្រេចដូចក្តីប្រាថ្នា ដោយលើកទី២នេះ លោកជាប់ទំាង២សាលា គឺសាលាយោធាជាន់ខ្ពស់ West Point – The U.S. Military Academy និង The United States Naval Academy។ ទោះបីជាសាលា West Point – The U.S. Military Academyជាសាលាដែលខ្លួនប៉ងសិក្សាក្តី ក៏ប៉ុន្តែក្រោយពីពិគ្រោះយោបល់ជាមួយស្ថានទូត និងសំណាក់ឯកឧត្តមហ៊ុន ម៉ាណែត មក លោកក៏សម្រេចទៅសិក្សានៅសាលាទាហានជើងទឹកសកម្មវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផាន់ វិទ្យា បានបន្តថា លោកស្រឡាញ់វិស័យយោធាតំាងពីក្មេងមកម្ល៉េះ មានចិត្តចង់ការពារជាតិ និងចង់ចូលរួមអភិវឌ្ឍន៍វិស័យការពារជាតិឲ្យកាន់តែទំនើប។ ក្រោយពីបញ្ចប់ថ្នាក់សិក្សាមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១១ យុវជនវិទ្យាបានប្រឡងចូលក្របខណ្ឌយោធាសម្រាប់នាយទាហានបន្តវេន ជំនាន់ទី៦។ សិក្សានៅសាលាយោធាឬស្សីកែវ បណ្តើរលោកក៏បានឆ្លៀតទៅហ្វឹកហាត់នៅកងកម្លាំងពិសេសប្រឆាំងភេរវកម្មកម្ពុជា។ នៅសាលាយោធាឬស្សីកែវ លោកបានសិក្សាភាសាអង់គ្លេសនៅសាលាACE ដើម្បីត្រៀមប្រឡងទៅសិក្សានៅក្រៅប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផាន់ វិទ្យា បានបន្តថា ខ្លួនស្រឡាញ់វិស័យយោធាតំាងពីក្មេង ហើយអ្វីដែរសំខាន់ទៀតនោះ ដែររុញច្រានលោកឲ្យដាក់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក គឺព្រោះតែលោកយកឯកឧត្តមហ៊ុន ម៉ាណែត ជាវិរៈបុរសទី១របស់ខ្លួន ដែលឯកឧត្តមបានបញ្ចប់ការសិក្សានៅសាលាល្បីល្បាញ h ទើបខ្លួនចង់ទៅសិក្សានៅទីនោះដែរ បូកផ្សំជាមួយនឹងចំណង់ចំណូលចិត្តពីកុមារភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីយុវជន វិទ្យា មានចិត្តស្រឡាញ់វិស័យយោធាតំាងពីកុមារភាព មានឪពុកជាយោធាកងទ័ពជើងអាកាស និងម្តាយធ្វើការងារក្នុងអាកាសចរណ៍ស៊ីវិលក្តីក៏ពួកគាត់មិនចង់ឲ្យ វិទ្យាសិក្សាវិស័យយោធាឡើយ តែក៏ពួកគាត់គាំទ្រនូវអ្វីដែលវិទ្យាចង់ធ្វើនៅថ្ងៃអនាគតដែរ។ អ្វីដែលយុវជនរូបនេះ នៅតែសម្រេចបន្តការសិក្សាផ្នែកយោធានេះ ក៏ព្រោះតែគេមានទស្សនៈថា«ខ្ញុំត្រូវតែដើរតាមក្តីសុបិនខ្លួនឯង និងធ្វើអ្វីដែរខ្ញុំស្រឡាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ វិទ្យា អ្វីដែលខ្លួនរៀនបាននៅសាលាដ៏ល្បីនេះក្នុងរយៈពេល៤ឆ្នាំក្រៅពីមេរៀន គឺពីការបណ្តុះនូវភាពសេហ្នាជាតិ ស្រឡាញ់ជាតិរួមរួបជាតិ។ នៅសាលាយោធាអាមេរិកគេមានមោនទភាពណាស់ ចំពោះជាតិសាសន៍គេ វិទ្យាក៏ចឹងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកភាពខុសគ្នារវាងសាលាយោធាកម្ពុជា និងសហរដ្ឋអាមេរិក គឺខុសតែសម្ភារតែប៉ុណ្ណោះ តែទ្រឹស្តីគឺដូចគ្នា ប៉ុន្តែទោះបីកម្ពុជាគ្មានសម្ភារគ្រប់គ្រាន់តែយើងចេះកែច្នៃ។ យុវជនផាន់ វទ្យា បច្ចុប្បន្នលោកមានឋានន្តស័ក្តអនុសេនីយ៍ឯក សាក់៣ ហើយលោកសង្ឃឹមថាបានចូលបម្រើងក្នុងការកម្លាំងពិសេសប្រឆាំងភេរវកម្មវិញ៕

ប្រភព៖ business-cambodia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *