ក្មេងប្រុសម្នាក់នេះ ខំជិះកង់ជិត ១៥ គីឡូម៉ែត្រ ឲ្យទាន់កម្មវិធីបុណ្យនៅវត្ត ខ្លាចរើសសំបកកំប៉ុង អេតចាយ មិនទាន់គេ!

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ ឧកញ៉ា ស្រី ចាន់ថន ក៏បានប្រទះឃើញ ឃើញក្មេងប្រុសម្នាក់កំពុងជិះកង់តាមផ្លូវ ភ្លាមៗ នោះ ឧកញ៉ា បានសួរនាំដឹងរឿងខ្លះៗ ដល់ថ្នាក់ធ្វើឲ្យ ទប់អារម្មណ៍លែងជាប់ ក៏រលីងរលោងទឹកភ្នែកតាមក្មេងប្រុសម្នាក់នេះ។

ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ប្រាប់បន្ថែមថា “ពិតកំសត់ណាស់ ខំជិះកង់ជិត ១៥km អោយទាន់កម្មវិធីបុណ្យនៅវត្ត ខ្លាចរើសសំបកកំប៉ុងអេតចាយមិនទាន់គេ អត់លុយហូបបាយ ខ្ញុំសួរថា “ប៉ាម៉ាក់ក្មួយប្រុស នៅឯណា?” ក្មួយក៏អួលដើម ក និយាយទាំងទឹកភ្នែក ថាឪពុកម្តាយ ទៅធ្វើការនៅថៃ ដើម្បីរកប្រាក់ សងអង្គការ ហើយក្មួយរស់នៅ ចិញ្ចឹមជីវិត ជាមួយអ៊ំុ។

ភ្លាមៗនោះ ខ្ញុំក៏មានរម្មណ៍អ្វីម្យ៉ាង បានឲ្យធ្វើអោយខ្ញុំ ទឹកភ្នែករលីងរលោង ដោយសារបានឃើញទឹកភ្នែករបស់ក្មួយប្រុស ហូរស្រក់ ព្រោះតែខំតស៊ូរស់នៅ ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង ដោយឃើញពីការតស៊ូ និងភាពអា​ណិ​តអា​​សូ​​រ​​ ខ្ញុំក៏បានសួរបន្តថា “តើក្មួយចង់មករស់នៅជាមួយពូទេ?” តែក្មួយមិនព្រម ខ្ញុំក៏បានទុកលេខទូរស័ព្ទ ក្រុមការងារ ដើម្បីក្មួយ មានការអ្វី អាចអោយពូជួយបាន នៅពេលក្រោយបាន “ជីវិតតស៊ូ””។

ឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចូល comment បង្ហាញពីអារម្មណ៍ក្នុងចិត្តថា ៖ អំពើល្អមិនសាបសូន្យ, មនុស្សចិត្តបុណ្យ យល់ច្បាស់ណាស់អំពីរឿងទុ​ក្ខសោ​ក, ចិត្តល្អណាស់បង, ទឹកចិត្តដ៏ប្រពៃ របស់ លោកឧកញ៉ាចិត្តធម៌​ គួរអោយគោរព និងស្រលាញ់​, ជីវិតគឺជាតស៊ូ គាំទ្រនូវទឹកចិត្ត ដ៏ល្អប្រពៃ ថ្លៃថ្លា របស់លោកឧកញ៉ា,

បានជួបអ្នកមានបុណ្យហើយ, ខ្ញុំអានហើយ មាន​អារម្មណ៍ទឹ​កភ្នែករលីងរលោងដែរ, គ្រាន់តែសំណេរ អមជាមួយរូបភាព និងស្រមៃដល់ជីវភាពរបស់ក្មេង ក៏មានអារម្មណ៍ថា បានស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួនដែរ សូមអរគុណ បងឧកញ៉ា ដែលតែងតែ មានចិត្តសប្បុរសធម៌។

ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត បង្ហាញពីក្តីអា​ណិ​តក្មេងប្រុសម្នាក់នេះ និងពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់ ឧកញ៉ា ស្រី ចាន់ថន ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមមើលរូបភាព ដែលពោរពេញដោយអត្ថន័យ ខាងក្រោមនេះ ៖

  

Leave a Reply

Your email address will not be published. Required fields are marked *