ម្ដាយវ័យ២៣ឆ្នាំម្នាក់ បច្ចុប្បន្នមានកូន១១ នាក់ បង្ហើបថានាងមានគម្រោងយកកូនឲ្យបាន១០៥នាក់ តាមវិធីនេះ (មានវីដេអូ)

រុស្ស៊ី៖ ស្ដ្រីជនជាតិរុស្ស៊ីម្នាក់ បានបង្ហើបឲ្យដឹងថានាងនិងស្វាមីដែលជាសេដ្ឋី មានគម្រោងយកកូនឲ្យបានរហូតដល់ ១០៥នាក់ បន្ទាប់ពីនាងទើបទទួលស្វាគមន៍កូន ១០នាក់ក្នុងរយៈពេលតែ១០ខែប៉ុណ្ណោះ ដោយជួលអ្នកដទៃឲ្យពពោះជំនួស។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងឡើយអ្នកម្ដាយឈ្មោះ Christina Ozturk អាយុ២៣ឆ្នាំរូបនេះ បានពពោះដោយខ្លួននាងផ្ទាល់នៅពេលនាងមានអាយុទើបតែ១៧ឆ្នាំ ដោយទទួលបានកូនស្រីម្នាក់ឈ្មោះ Vika កាលដែលមិនទាន់ចែកផ្លូវជាមួយអតីតស្វាមី។

ក្រោយមក អ្នកម្ដាយវ័យក្មេងដែលមានដើមកំណើតនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ីរូបនេះ បានជួបជាមួយម្ចាស់សណ្ឋាគារមានទ្រព្យស្ដុកស្ដម្ភមកពីប្រទេសតួកគី គឺលោក Galip Ozturk អាយុ ៥៦ឆ្នាំ ខណៈពេលទៅលេងកម្សាន្ដនៅឯឆ្នេរសមុទ្រ Batumi ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក និងបានចាប់ដៃគ្នាជាប្ដីប្រពន្ធតាំងពីពេលនោះមក។

នាង Christina បាននិយាយថា នាងនិងស្វាមីបានជ្រើសរើសវិធីសាស្ដ្រជួលអ្នកដទៃឲ្យពពោះជំនួសបែបនេះ ព្រោះអ្នកទាំងពីរចង់បានកូនច្រើន តាមដែលអាចធ្វើទៅបាន ដោយថ្លៃឈ្នួលសម្រាប់ការពពោះម្ដង (កូនម្នាក់) ត្រូវចំណាយប្រាក់ ៩,៧០៧ដុល្លារអាមេរិក។ ហើយកូនច្បង (កូនពពោះជំនួស) ឈ្មោះ Mustafa បានកើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ និងកូនទី១០ ឈ្មោះ Olivia ទើបកើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ថ្មីៗនេះ។

នាង Christina បានបង្ហើបដែរថា នាងនិងស្វាមី បានពិភាក្សាគ្នារួចហើយថាចង់បានកូនជាង១០០នាក់។ នាងបាននិយាយបែបនេះថា៖

ខ្ញុំមិនដឹងថានឹងអាចទទួលបានកូនប៉ុន្មាននាក់នោះទេ ប៉ុន្ដែប្រាកដណាស់ ពួកយើងនឹងមិនបញ្ឈប់ត្រឹមចំនួន ១០នាក់នេះឡើយ។
នាង Christina
ជារៀងរាល់ថ្ងៃ Christina ចំណាយពេលស្ទើរតែទាំងអស់ក្នុងការមើលថែ និងយកចិត្ដទុកដាក់ដល់កូនៗរបស់នាង។ តែទន្ទឹមនឹងនេះ ម្ដាយរបស់កូនទាំង ១១នាក់រូបនេះ បានសារភាពដែរថាការមើលថែកុមារយ៉ាងច្រើនក្នុងពេលតែមួយដូច្នេះ ពិតជាលំបាកជាងអ្វីដែលនាងបានគិតទៅទៀត៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *