វិធីលាងសម្អាតជាតិពុលចេញពីក្នុងថ្លើម និងរាងកាយ តាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធិភាព!

ថ្លើម គឺជាសរីរាង្គមួយដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការស្រូបយកប្រូតេអ៊ីន បន្សាបជាតិពុល និងបំលែងចំណីអាហារជាកាកសំណល់ មកបញ្ចេញចោលតាមរយៈទឹកនោម និងលាមក។

អ្នកដឹងរួចមកហើយណា ការរស់នៅ និងរបបអាហារទទួលទានប្រចាំថ្ងៃដែលមិនល្អ និងពោរពេញដោយជាតិពុល ឬជាតិគីមីផ្សេងៗ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ជាពិសេសថែមទាំងអាចប៉ះពាល់ដល់តួនាទីបន្សុទ្ធជាតិពុលចេញពីរាងកាយរបស់ថ្លើមតែម្តង។ នៅពេលដែលអ្នកបណ្តោយឱ្យសុខភាពថ្លើមចុះខ្សោយ និងមិនបានយកចិត្តទុកដាក់ថែរក្សា និងលាងសម្អាតជាតិពុលចេញពីថ្លើមនោះទេ វាអាចបណ្តាលឱ្យអ្នកកើតជំងឺយ៉ាងច្រើន ដូចជាទាក់ទងនឹងសុខភាពបេះដូង តម្រងនោម សួត ថែមទាំងអាចឈានទៅរកជំងឺរលាកថ្លើម និងខ្លាញ់នៅក្នុងថ្លើមជាដើមផងដែរ។

ចំណែករោគសញ្ញាដែលបញ្ជាក់ប្រាប់ថាថ្លើមរបស់អ្នកពោរពេញដោយជាតិពុល និងត្រូវការលាងសម្អាតជាបន្ទាន់មានដូចជា៖ ការឡើងទម្ងន់ ប្រតិកម្មស្បែកអាលែក្ស៊ីស្បែក(រមាស់) គ្មានកម្លាំងកំហែង បែកញើសច្រើន ឡើងមុនមិនបាត់ មានក្លិនមាត់មិនល្អ និងរោគសញ្ញាជាច្រើនផ្សេងទៀត។

ប្រសិនជាអ្នកកើតមានបញ្ហាទាំក់ទងនឹងថ្លើមបែបនេះគួរធ្វើយ៉ាងណា? កុំបារម្ភ! ពេលនេះអ្នកមិនបាច់ចំណាយពេលទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលទៀតនោះទេ វិធីធម្មជាតិធ្វើភេសជ្ជៈមួយប្រភេទនេះ ក៏អាចជួយលាងសម្អាតជាតិពុល និងធ្វើឱ្យថ្លើមរបស់អ្នកមានសុខភាពល្អបានដែរ។


កុំនៅរង់ចាំយូរមកតាមដានវិធីធ្វើទាំងអស់គ្នាដូចខាងក្រោម៖

រោគសញ្ញាដែលបញ្ជាក់ប្រាប់ថាថ្លើមរបស់អ្នកពោរពេញដោយជាតិពុល និងត្រូវការលាងសម្អាតជាបន្ទាន់មានដូចជា៖ ការឡើងទម្ងន់ ប្រតិកម្មស្បែកអាលែក្ស៊ីស្បែក គ្មានកម្លាំងកំហែង បែកញើសច្រើន ឡើងមុនមិនបាត់ មានក្លិនមាត់មិនល្អ

វិធីធ្វើភេសជ្ជៈងាយៗជំនួយសុខភាព និងសម្អាតថ្លើម
គ្រឿងផ្សំរួមមាន៖ ស្លឹកជីរអង្កាម ១បាច់, ទឹកក្រូចឆ្មារសម្បកលឿង ១ផ្លែ (ក្រូចឆ្មារធម្មតាក៏បាន), សម្បកក្រូចឆ្មារសម្បកលឿង ដែលឈូសល្អិតៗ (ក្រូចឆ្មារធម្មតាក៏បាន), ទឹកក្រូច ១ផ្លែ (ក្រូចពោធិ៍សាត់ក៏បាន /ក្រូចក្រហម ឬក្រូចអ្វីក៏បាន), ទឹកស្អាត ១លីត្រ, ទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិ


ការអនុវត្ត: ជាដំបូងដាំទឹក រួចដាក់ស្លឹកជីរអង្កាម ទុកឱ្យពុះរយៈពេល ៥នាទី សឹមបិទភ្លើងទុកវាចោលមួយអន្លើ, យកទឹកក្រូច ទឹកក្រូចឆ្មារសម្បកលឿង និងសម្បកក្រូចឆ្មារសម្បកលឿងដែលឈូសល្អិតៗ កូរលាយបញ្ចូលគ្នាឱ្យសព្វជាមួយទឹកជីរអង្កាម

ជាដំបូងដាំទឹក រួចដាក់ស្លឹកជីរអង្កាម ទុកឱ្យពុះរយៈពេល ៥នាទី យកទឹកក្រូច ទឹកក្រូចឆ្មារសម្បកលឿង និងសម្បកក្រូចឆ្មារសម្បកលឿងដែលឈូសល្អិតៗ កូរលាយបញ្ចូលគ្នាឱ្យសព្វជាមួយទឹកជីរអង្កាម. ជាចុងក្រោយ អ្នកអាចបន្ថែមទឹកឃ្មុំតាមការចូលចិត្ត ដើម្បីបង្កើនរសជាតិមុននឹងយកមកទទួលទាន។

ការប្រើប្រាស់៖ អ្នកអាចទទួលទានភេសជ្ជៈមួយនេះ ទាំងនៅក្តៅឧណ្ណៗ និងត្រជាក់ ដើម្បីធ្វើការលាងសម្អាតជាតិពុលចេញពីក្នុងថ្លើម និងជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕

 

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

Leave a Reply

Your email address will not be published. Required fields are marked *