លេចមុខ យក់ ថិតរដ្ឋា និងស្វាមី ចូលរួមកម្មវិធី ថែមទំាងជូនពរ មាស សុខសោភា ឡើងម៉ាអេម ថា…(មានវីដេអូ)

នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ ព្រឹតិ្តការណ៍ ដ៏អស្ចារ្យមួយ បានធ្វើឡើង នៅឯ ឌឺព្រីមៀរសែនសុខ នោះគឺ ពិធីសម្ភោធ ផលិតកម្មរាម និង ការស្វាគមន៍ តារាចម្រៀង មាស សុខសោភា ដែលមើលទៅពិតជា អធិកអធមខ្លាំងណាស់ ថែមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន ជាច្រើនផងដែរ។

កាន់តែពិសេស និងគួរឲ្យភ្ញាក់ផ្អើល ទៀតនោះ លោក ដួង វីរៈសិទ្ធ ក៏មានមុខក្នុងកម្មវិធីនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ លោកបានក្លាយជា តារាចម្រៀង និងអ្នកនិពន្ធ ក្នុងផលិតកម្មរាម ជាផ្លូវការ ថែមទៀតផង ព្រមទំាងបានបកស្រាយចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ដោយបទទី១ លោកច្រៀងម្នាក់ឯង និងបទទី២ ជាការបកស្រាយរួមគ្នា ជាមួយ មាស សុខសោភា។

    

ក្នុងឱកាស ដ៏សប្បាយរីករាយ និងរំភើបនេះ ក៏មានវត្តមានតារា និងបុគ្គល ល្បីៗជាច្រើនរូប ក៏បានបង្ហាញខ្លួន ក្នុងពិធីសម្ពោធនេះផងដែរ មើលទៅម្នាក់ៗតែងខ្លួន ស្រស់ស្អាត គួរឲ្យគយគន់។ តារាទំាងនោះ មានដូចជា ៖

      

ផេន ខេត, អោម សេង បូរ៉ា, យុគ ចិន្តា, មាន សូនីតា, ឆឹម កក្កដា, ហ្សូណូ, អ៊ឹម ជីវ៉ា, ប៉ែន ចំរុង, សុភ័ក្រ្ត កុសុម៉ា, ចន សក្ក័, នាយ គ្រឺន, នាយ ពាក់មី, លោក ​ហ្វៃ​ សំអាង​, សុខ រ៉ាស៊ី, ចន ច័ន្ទលក្ខិណា, ញឹម ច័ន្ទថន, អាចារ្យធំ នគររាជ, តាន់ គីមសួ, ពេជ្រ ចរណៃ។

              

នៅមិនទាន់អស់ទេ តារាចម្រៀងដ៏ល្បីម្នាក់ទៀត គឺ យក់ ថិ​ត​រដ្ឋា ក៏មានមុខនៅទីនោះដែរ ថែមទំាងជូនពរ មាស សុខសោភា ឡើងម៉ាអេម ថា “Congratulations Friend ជូនពរសំលាញ់​ មាស​ សុខសោភា​ ជោគជ័យ គ្រប់ភារកិច្ច និង​មានការគាំទ្រ កាន់តែច្រេីន ក្នុងវត្តមា​នថ្មី របស់ផលិតកម្ម​រាមនេះ ណាមិត្តសំលាញ់​”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីនេះទំាងអស់គ្នា ៖

        

Leave a Reply

Your email address will not be published. Required fields are marked *