ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ គង់ ចាន់ស្រីមុំ នាំម៉ូម៉ូ ស្លៀកឈុតបែបនេះ…(មានវីដែអូ)

កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជាហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ គង់ ចាន់ស្រីមុំ ក្រោយឃើញ ស្លៀកសំលៀកបំពាក់មួយឈុត ចូលរួម ក្នុង ពិធី​សម្ពោធ​ការ​ដំណើរការ​ App Sastra Film ជា​ផ្លូវការ​ ធ្វើឡើងនៅ ផ្សារទំនើប​ អ៊ីអន ម៉ល សែនសុខ ស៊ីធី។

   

ក្នុងឱកាសដ៏ពិសេសនោះ ស្វាមី និងកូនស្រី របស់ ស្រីមុំ ក៏មានវត្តមានក្នុងពិធីនេះផងដែរ ពិសេសនោះ គ្រប់គ្នា មានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូម៉ូ តែម្តង សូម្បីតែ ស្រីមុំ ក៏និយាយបែបនេះពីកូនស្រីរបស់ខ្លួនដែរថា “មើលចែម៉ូគេផង​ សុំចាញ់ចែហ្នឹហើយ រឿងតែងខ្លួន គឺមិនខ្ចិលសោះ​ ចង់ស្អាតសា​ហា​វ”។

ឃើញរូបភាពទំាងនេះ មិនចាំយូរឡើយ ហ្វេនៗ ក៏បានចូល comment ដែរថា ៖ mommy ស្អាត​ពេក​ហើយ, សំខាន់អូនmomo មិនអោយចាញ់ mommyហ្មង, ស្អាតណាស់បង, គ្រួសារកក់ក្តៅ, ច្រណែនដល់ហើយ ស្អាតទាំងគ្រួសារហ្មង អាយដល់។

ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ក្រោយឃើញ ស្រីមុំ និងម៉ូម៉ូ ស្លៀកមួយឈុតដ៏ប្លែកបែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

                       

Leave a Reply

Your email address will not be published. Required fields are marked *