តន់ ចន្ទសីម៉ា ប៉ះ ខេម ក្នុងបទ “ប្តឹងប៉ូលិស” ឈ្លោះគ្នាផ្អើលភូមិ…(មានវីដេអូ)

កាលពីព្រឹកម្សិលមិញ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា បានប៉ះ ជាមួយ ខេម មួយបទទៀតហើយ ពិតជាប្លែក ក្រោមចំណងជើងថា “កំពូលអ្នកជិតខាង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិងនិពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ។

ស្តាប់ចប់ភ្លាម អ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ចូល​ comment ថា ៖ អ្នកជិតខាងឌឺដងសា​ហា​វ ពីរោះហ្មង, អ្នកជិតខាងគ្នាសោះ ឈ្លោះគ្នាខ្លះទៅ កុំអោយស្ងាត់ភូមិ ឈ្លោះបាន ហាមស្រលាញ់គ្នា ប្រយ័ត្នការផ្អើលភូមិទៀត,

ពូខេមចិត្តអាក្រក់ម៉្លេះ គ្រាន់តែគេចតឡាន ក៏មិនបានដែរ, មើលហើយសើចរហូត ដូចរឿងភាគ, បើមានអ្នកជិតខាងបែបនេះ ដា​ច់ខ្យ​ល់ស្លា​ប់មិនខាន, គ្រាន់តែគាត់ចតឡានសោះ ខឹងដែរ សម្រួលគ្នាទៅបងខេម អ្នកជិតខាង ឡើងស្អាតប៉ុណ្ណឹងហើយ។

លុះមកដល់ព្រឹកមិញនេះ វគ្គ២ តែ ត ពីម្សិលមិញ បានចេញទៀតហើយ ក្រោមចំណងជើងថា “ប្តឹងប៉ូលិស” ដែលជាការ និពន្ធMelody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។

មួយបទនេះ ពិតជាមិនធ្វើឲ្យ ហ្វេនៗ ខកចិត្តឡើយ ព្រោះមិនត្រឹមតែពីរោះ មានន័យ ប៉ុណ្ណោះទេ មើលទៅកាយវិការនៅក្នុងបទចម្រៀងនេះ ពិតជាស៊ីគ្នាណាស់ មើលច្រើនដងទៅហើយ នៅតែល្អមើលមិនធុញសោះ សូម្បីតែអ្នកគាំទ្រ ក៏បានលើកឡើងបែបនេះ ដែរថា ៖

idol ឈ្លោះគ្នាដល់ហើយ, សម្តែងសមណាស់ ជាពិសេសទំនុកច្រៀងល្អខ្លាំងណាស់, សម្តែងស៊ីគ្នាណាស់ ហើយពីរោះទៀត, ម្ដងនេះ ឈ្លោះចាញ់ អាយដល តន់ ចន្ទសីម៉ា ហើយ, បើកភ្នែកសឹងមិនទាន់ ឈ្លោះគ្នាទៀតហើយ, មាន​ន័យ​ណាស់, សរសើរ Galaxy ចេញចំរៀងរាល់ថ្ងៃ ហ្វេនៗស្តាប់សឹងតែមិនទាន់។

នៅមាន comment ច្រើនទៀត សុទ្ធសឹងតែពេញចិត្តយ៉ាងខ្លាំងចំពោះ អត្ថន័យខ្លឹមសារ ការសម្តែង បទភ្លេង នៅក្នុងចម្រៀងមួយបទនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់ នាំគ្នាទៅស្តាប់ និងទស្សនាទំាងអស់គ្នា ៖

                    

Leave a Reply

Your email address will not be published. Required fields are marked *