បំបាត់ឈឺបំពង់កតាមបែបធម្មជាតិ ប្រើពេលត្រឹម ៤ ម៉ោងប៉ុណ្ណោះ!
មានមូលហេតុច្រើនណាស់ដែលបណ្ដាលឱ្យឈឺកក្នុងនោះរួមមានឆ្លងមេរោគ ឆ្លងបាក់តេរី ឬបញ្ហាសុខភាពផ្សេងៗ។ ការឆ្លងមេរោគក្នុងផ្លូវដង្ហើមនៅលើបំពង់ក គឺជាលទ្ធផលនៃជំងឺផ្ដាសាយ ឬ គ្រុនជាដើម។ បញ្ហានេះមិនមែនជាការដែលត្រូវបារម្ភខ្លាំងនោះទេ ប៉ុន្ដែវានឹងបង្កគ្រោះថ្នាក់ប្រសិនមិនព្យាបាល។
* វិធីសាស្ត្រទីមួយ ៖ ទឹកក្រូចឆ្មា ទឹកក្ដៅមួយកែវ និងទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ។
* វិធីសាស្ត្រទីពីរ ៖ លាយទឹកក្រូចឆ្មា អំបិលមួយចឹប និងទឹកឃ្មុំ បន្ទាប់មកយកសំឡីជ្រលក់ក្នុងទឹកនោះហើយរុំម្រាមដៃ និងយកម្រាមដៃម៉ាស្សាកថ្នមៗ។ រូបមន្តនោះព្យាបាលបំពង់ក។
* វិធីសាស្ត្រទីបី ៖ ដំខ្ទឹមសមួយកំពឹស និងលាយទឹកមួយកែវ បន្ទាប់មកផឹកវាបីដងក្នុងមួយថ្ងៃ៕