កម្រឃើញ កញ្ញា រ៉េត ស៊ូហ្សាណា បង្ហាញឈុតហាត់ប្រាណបែបនេះណាស់ ធ្វើឲ្យ ផ្អើលអស់ហ្វេនៗ!

គួររំលឹកឡើងវិញបន្តិចផងដែរថា ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦។ កាលនោះ ហ្សាណា បានលើកយកបទ “The Power of Love” មកធ្វើការប្រកួត។

បើទោះ តារារូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ អតីតបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ អ្នកគាំទ្ររបស់ខ្លួន ហើយគេតែងតែឃើញ ហ្សាណា លេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។

         

ដោយសារតែការខិតខំប្រឹងប្រែ តស៊ូ ព្យាយាម រាល់ការលំបាកទំាងឡាយ បានធ្វើឲ្យ ស៊ូហ្សាណា មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ដែលជារបស់ខ្លួនឯង។

ហ្សាណា បានបញ្ជាក់ប្រាប់បន្ថែមថា “ម៉ាក់ប៉ាប្រាប់ថា កូនខំអោយហេីយទៅ ទាន់នៅក្មេង ក្រែងចាស់ទៅសំណាង.. ការខិតខំតាំងពីអាយុ 16 ឆ្នាំ រហូតដល់ពេលនេះ បានចេញជារូបរាងបណ្ដេីរហេីយ..! See you soon in 2021 baby!”។

   

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយឃើញរូបរាងដ៏ស្រស់ស្អាត របស់ រ៉េត ស៊ូហ្សាណា ដែលបង្ហាញខ្លួនពេលកំពុងហាត់ប្រាណពេលព្រឹក។

           

ហ្សាណា បានភ្ជាប់សារខ្លីមួយថា “ចាប់ឆាយ ជ្រូកខ្វៃច្រើនពេក ដល់ពេលត្រូវក្រោកពីព្រលឹម ហាត់ប្រាណម្តង good morning”។

ឃើញរូបភាពទំាងនេះភ្លាម អ្នកគាំទ្រជាច្រើន បានចូល comment ថា ៖ ចង់មានពេលហាត់ប្រាណដូចidol, ហាត់ប្រាណនៅកំពុងសោមទៀតអាយដល, បែកភ្នែក, បើស្គមលែងស្អាតហើយ, បងហ្សាណារាងឡូយណាស់, ស្អាតម្ល៉េះនៀក, ប្រយ័ត្នដួលណា សំណព្វចិត្ត, រាងស្អាតណាស់។

ដើម្បីជ្រាប កាន់តែច្បាស់ សូមមើលរូបភាព ហ្សាណា ខាងក្រោមនេះ ក្នុងឈុត ហាត់ប្រាណ ពេលព្រឹកព្រលឹម ៖

  

Leave a Reply

Your email address will not be published. Required fields are marked *