លឺ​គេ​គោះទ្វារ តែ​នាង​មិន​ព្រម​បើក និង​ឆ្លើយ ព្រោះ​បារ​ម្មណ៍​ពី​សុវត្ថិភាព ប៉ុន្តែ​ពេល​ឆែក​កាមេរ៉ា​មើល ទើប​នាង​ស្តាយ​ក្រោយ…​ (មានវីដេអូ)

ពិតណាស់ព្រោះថាសម័យនេះមានអ្នកគោះទ្វារជាចោរច្រើនបានជាម្ចាស់ផ្ទះមួយចំនួនព្រោះតែចង់ការពារខ្លួនទើបមិនអើពើនឹងរឿងទាំងអស់នេះ។
ហើយរឿង​នេះ​បាន​កើត​​ឡើង​ចំពោះ​ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ Melissa Vang​ខណៈពេលនាង​កំពុង​នៅក្នុង​ផ្ទះ​ម្នាក់ឯង ជាមួយ​កូនស្រី​តូចៗ ២​នាក់ នៅពេល​មាន​ជន​ចម្លែក​ម្នាក់​មក​គោះ​​ទ្វារផ្ទះ​របស់​នាង​។ នាង​មិន​ព្រមបើកទ្វារដើម្បីឆ្លើយ​នោះទេ ដោយសារ​តែ​គិត​ពី​បញ្ហា​សុវត្ថិភាព​គ្រួសារ ប៉ុន្តែ​នៅពេល​​នាង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ទើប​នាង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជាខ្លាំង​។​

ព្រោះថាអ្នក​ដែល​គោះ​ទ្វារ​ផ្ទះ​របស់​នាង​ច្រើន​ដងនោះ​​គឺជា​បុរស​វ័យក្មេង​ឈ្មោះ Tyler Opdyke សោះ​។ ហើយមូលហេតុ​ដែល​គាត់​មក​​គោះ​ទ្វារ​ផ្ទះ​របស់​នាង គឺ​ដោយសារតែ​ចង់​យក​កាបូប​លុយ ដែល​មាន​ទឹកប្រាក់​ក្នុង​នោះ ១.៥០០​ដុល្លា​​ដែល​គាត់​បាន​រើស​បាន​នៅ​លើ​ដងផ្លូវ យក​មក​ឲ្យ​នាង​វិញ​សោះ​។​ប៉ុន្តែគាត់បានទុកកាបូបលុយ​នៅមុខ​ផ្ទះ រួច​ចាកចេញ​ទៅ​ នាងបាន​បង្ហោះ​វីដេអូ​នោះ​នៅ​លើ​ហ្វេ​ស​បុក ដោយ​បាន​សរសេរថា សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ដល់​បុរស​ម្នាក់​នេះ​។ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​ទុកចិត្ត​គាត់ និង​ព្រម​បើកទ្វារ​ឲ្យ​គាត់ ហើយ​ការ​ពិត​គាត់​ជា​មនុស្ស​ល្អ​ពិតប្រាកដ​សោះ។​គ្មានអ្នកណាទុកចិត្តនោះទេព្រោះថាសម័យនេះចោរច្រើនតែដើរគោះទ្វារតាមផ្ទះបានជានាងធ្វើបែបនេះ។
    

Leave a Reply

Your email address will not be published. Required fields are marked *