ស្ងាត់ៗ K01 ទិញវីឡាដ៏ធំស្កឹមស្កៃមួយនេះបាត់ ពិតជាស្អាតណាស់ មានតម្លៃរហូតដល់ទៅ…

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ឃឿន សុឡា ហៅ K01 នោះ តាមរយៈការបង្ហាញសកម្មភាពចូលរួមក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស ទាក់ទងជាមួយអ្នកចូលចិត្តជិះបញ្ច្រាស់ផ្លូវតែម្តង ដោយមានអ្នកខ្លះពេញចិត្តលោក ហើយក៏មានអ្នកខ្លះមិនពេញចិត្តលោកផងដែរ។

 

ក្រៅពីអាជីពជាអ្នកសារព័ត៌មាន លោកក៏កំពុងជោគជ័យខ្លាំង ក្នុងមុខជំនួញរបស់ខ្លួន រហូតមានលទ្ធភាពអាចទិញវីឡាទោលដ៏ធំស្កឹមស្កៃមួយបាន ដែលមានតម្លៃ រហូតដល់ ៥០ម៉ឺន ដុល្លារ ឯណោះ។

ហើយកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកបញ្ជាក់យ៉ាងច្បាស់ថា “កាដូរឆ្នាំថ្មីជូនប្រពន្ធ ហេងៗ អគុណ ម្ចាស់បុរី សាគូរ៉ា ដែលបញ្ចុះតំលៃ ជាពិសេស សំរាប់គ្រួសាខ្ញុំ ខ្ញុំបានស្គាល់រស់ជាតិ នៅវីឡានឹងគេហើយ”។

លោកបន្ថែមថា “ក្តីស្រម៉ៃក្លាយជាកាពិត ហើយខ្ញុំ មិននឹងស្មានថា ខ្ញុំមានថ្ងៃនេះទេ”។

ក្រោយឃើញបែបនេះ ហ្វេនៗរបស់លោក ក៏បានបង្ហាញក្តីរំភើប និងចូលរួមអបអរសាទរយ៉ាងច្រើន បង្ហាញពីការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ ហើយអ្នកខ្លះបន្ថែមថា ៖

ហេងៗឆ្នាំថ្មី, មនុស្សល្អ តែងតែជួបនៅអ្វីដែលល្អ សមតាមប្រថ្នា ជូនពរប្អូនសំណាងល្អ ក្នុងក្រុមគ្រួសា សំឡឆ្ងាញ់ដោយសាផ្សំគ្រឿង ប្ដីរុងរឿងដោយសាប្រពន្ធ, ជួយត្រេកអរផងលោកពូ, ពីមុនគាត់គ្រាន់តែជាអ្នកសម្រួលចរាចណ៍​ ខ្ញុំ​ធ្លាប់យកកាហ្វេជូនគាត់បានម្តង​ អីឡូវ​កប់សារី​ សូមសរសេីរគាត់, មែនបង ដោយសារប្រឹងប្រែងរបស់បង, ហេងៗមេ ស្អាតណាស់។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

          

Leave a Reply

Your email address will not be published. Required fields are marked *