ទីបំផុត​! ក្មេងស្រី​ជំទង់​ដុះ «​អវៈយវៈ​» ២​បន្ថែម​ព្យួរ​នៅ​នឹង​ទ្រូង​រ៉ាំរ៉ៃ​រាប់​ឆ្នាំ ត្រៀម​ហោះហើរ​ទៅកាន់​ថៃ​ហើយ

ប្រទេស​ហ្វីលីពីន៖បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹងក្មេងស្រី​ជំទង់​ម្នាក់​មានឈ្មោះ Veronica Cominguez អាយុ ១៤ ឆ្នាំ ដែល​កើតមក​ជាមួយ​អវៈយវៈ​ដុះ​បន្ថែម​២ ព្យួរ​នឹង​ដងខ្លួន​របស់នាងមើលទៅគយរឲ្យអាណិតមែនទែន ពេលនេះកំពុងតែត្រៀម​ទទួលយក​ការវះកាត់​ហើយ ពី​មន្ទីរពេទ្យ​មួយ​នៅក្នុងប្រទេសថៃ​ ។​​

យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​សិស្សសាលា​ម្នាក់ក្រោយពេលទទួល​ការវះកាត់ ដើម្បី​យកចេញ​ដៃ​ដុះ​បន្ថែម​២ និង​ម្រាមដៃ​លេចចេញ​ពាក់កណ្តាល ពី​កូនភ្លោះ​(​បញ្ញើក្អែក​) លូតលាស់​ពុំបាន​ត្រឹមត្រូវ ដែល​ព្យួរ​ពី​ទ្រូងនិង​ពោះ​របស់​នាង ។​នាង​ត្រូវបាន​គេ​ឲ្យ​ដឹងថា សូម្បី​សម្អាត «​កូនភ្លោះ​» របស់​នាង និង​កាត់​ក្រចកដៃ​ឲ្យ​វា​ទៀតផង ។

នាងបាននិយាយថា​៖ «​នៅពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​បាន​គិតថា វា​គ្រាន់តែ​ជា​ជើង​ប៉ុណ្ណោះ ។ ប៉ុន្តែ នៅពេល​ខ្ញុំ​ធំ​ឡើង វា​ក៏​ក្លាយ​ជាធំ​បែបនេះ​» ។​នាងបន្តថា​៖ «​វា​តែង​យោង​យោក ហេតុនេះ សម្លៀកបំពាក់​របស់ខ្ញុំ​តែង​ត្រូវ​សើម ព្រោះតែបែកធ្លាយអ្វីម្យ៉ាងចេញពីនឹង​» ។​​មើលទៅគួរឲ្យអាណិតខ្លាំងណាស់មើលទៅ​មិន​ងាយស្រួល​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​នាង​ទេ ប៉ុន្តែមើលទៅជា​ក្មេងស្រី​ឆ្លាត​វៃ និង​មានគំនិត​ចាស់ទុំ​ទៀតផង ។

​តាមសម្តីរបស់​វេជ្ជបណ្ឌិត Beda Espineda ដែលជា​គ្រូពេទ្យ​វះកាត់​នៅ​មជ្ឈមណ្ឌល​កុមារ​ហ្វីលីពីន បាន​និយាយថា​៖ «​ភាគច្រើន​នៃ​ករណី​ទាំងនេះ អាច​ត្រូវ​វះកាត់​យកចេញ​បាន ព្រោះថា​ជាទូទៅ រចនាសម្ព័ន្ធ​រាងកាយ​ដែល​ជាប់ទាក់ទង មិន​សំខាន់​ទេ​» ។ពេលនេះមិនទាន់ដឹងថាក្មេងស្រីនោះរួមពីគ្រោះថ្នាក់នឹងរឿងដ៏ពិបាកមួយនេះក្នុងជីវិតហើយឫនៅទេ។
    

Leave a Reply

Your email address will not be published. Required fields are marked *