អតីតតារាសម្តែងប្រុសដ៏សង្ហា ស៊ុក សុភា រៀបចំកាដូយ៉ាងពិសេស មក Surprise ភរិយា, រំភើបពេក ភរិយា ពោលពាក្យ មួយឃ្លា បែបនេះ ថា…

ហ្វេនៗ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជា មិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងប្រុសដ៏សង្ហា និងល្បីម្នាក់ឈ្មោះ ស៊ុក សុភា នោះ ហើយលោក ក៏ធ្លាប់បានសម្តែងជាតួឯកប្រុស ក្នុងរឿង «ទុំទាវ» ផងដែរ។

  

កាលពីនោះ រឿង ទុំទាវ ជំនាន់ឆ្នាំ ២០០០ ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។

   

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសម្រេចចិត្តបោះប​ង់ជី​វិត ជាអ្នកសិល្បៈ ហើយបានរៀបការ និងសាងគ្រួសារជាមួយភរិយាជាទីស្រលាញ់ ទៅរស់នៅឯ ប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គល។

          

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ គេឃើញ អតីតតារាសម្តែង រូបនេះ បានរៀបចំកាដូយ៉ាងពិសេសជូនភរិយា ជាទីស្រឡាញ់របស់ខ្លួន។

ក្រោយបានកាដូនេះភ្លាម ភរិយារបស់លោក បង្ហាញក្តីរំភើបចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ពោលពាក្យបែបនេះ ថា “បានកាដូ និងបាច់ផ្កាពីប្ដី ម្ដងហើយ អរគុណលោកប្ដីសំណព្វចិត្ត ដែលបានជូនបាច់ផ្កា យ៉ាងស្រស់ស្អាត និងទឹកអប់ជូនអូន Happy Valentine’s Day”។

ឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចូល comment ថា៖ ពិតជាស្រស់ស្អាតណាស់ sis, ច្រណែនចែណាស់, ជូនពរហេងៗ, Happy Valentine’s Day sis, Very nice and beautiful sis. Happy valentine day to boths you and many more of love។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

       

Leave a Reply

Your email address will not be published. Required fields are marked *