កម្រឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញអារម្មណ៍បែបនេះណាស់ ដោយជូនភរិយា នូវផ្កាកូលាបមួយទង ហើយប្រាប់ត្រង់ៗ ថា…

ប្រិយមិត្តមួយចំនួនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ម៉ុង ឫទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម កាលពីពេលថ្មីៗនេះ លោកកំពុងតែចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ចំនួន១១៦ខ្នង​ សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ​ ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។

មួយវិញទៀត លោកក៏ចូលចិត្តចែករំលែកនូវរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែរ ក្នុងហ្វេសប៊ុករបស់លោក។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកម្រឃើញ លោកបង្ហាញអារម្មណ៍បែបនេះណាស់ នៅក្នុងហ្វេសប៊ុក ដោយបានជូន ភរិយា នូវផ្កាកូលាបមួយទង ហើយប្រាប់ត្រង់ៗថា៖

    

“ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១ គឺជាថ្ងៃ​បុណ្យ​នៃសេចក្តី​ស្រឡាញ់​ ខ្ញុំ​មានតែ​ផ្កា​កូឡាប​ក្រហម​មួយ​ទងនេះ​ យកមក​ប្រគល់​ជូន​ដល់ដៃ​សង្សារ​ចាស់​ ដែល​យើងបាន​ស្រឡាញ់​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៤៣ឆ្នាំ​ បាន​កន្លង​ផុត​ទៅ​ហើយ​ 1978-2021=43 ផ្កា​កូឡាប​ក្រហម​មួយ​ទង​នេះ​ សបញ្ជាក់​ទឹកចិត្ត​ដ៏​ល្អ​ផូរផង់​ ដែល​យើងបាន​ រួមរស់​អត់អោន​អោយគ្នា ទៅវិញ​ទៅមក​ ទើបយើង​អាច​ រួមរស់​នៅជាមួយ​គ្នា​លុះដល់​អវសា​ន្ត​ជី​វិត​របស់​យើង​ទាំងពីរ​នាក់​ ។”។

អានសារនេះចប់ភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការពេញចិត្ត និងកោរសរសើរយ៉ាងខ្លាំង​ចំពោះ ឧកញ៉ា ម៉ុង ឫទ្ធី ដែលនៅតែរក្សាភាពផ្អែមល្ហែម ដូចទើបរៀបការថ្មីៗអ៊ីចឹង ហើយក៏មានអ្នកខ្លះទៀត បានជូនពរឲ្យ ឧកញ៉ា និងភរិយា ស្រឡាញ់គ្នាបែបនេះ ជារៀងរហូតថែមទៀត៕

                 

Leave a Reply

Your email address will not be published. Required fields are marked *