ឆ្កួតមែន! យក​អណ្តាត​លិទ្ធ​ទឹកកក​ក្នុង​ទូរ មួយសន្ទុះ​ក្រោយមក ស្រែក​ឲ្យគេ​ជួយ​… (មានវីដេអូ)

បើយោងតាមវីដេអូដែលក្មេងប្រុសបានថតពីសកម្មភាពរបស់ខ្លួនព្រោះតែក្តៅពេកបានយកអណ្តាលលិទ្ធទឹកកកក្នុងទូរចុងក្រោយជា​រឿង​មិនគួរឲ្យ​​នឹកស្មាន​ដល់។ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយថាក្នុង​កំឡុង​រដូវក្តៅ មនុស្ស​គ្រប់គ្នា​នឹង​ត្អូញត្អែរ​ពី​កម្តៅ​ដ៏​ខ្លាំង ហើយ​មនុស្ស​មួយចំនួន​មាន​វិធី​ផ្សេងៗ​ ពីគ្នា ក្នុងការ​គេចផុត​ពី​រលក​កម្តៅ​ទាំងនោះតែងតែធ្វើអីប្លែកៗ​។ អ្នកខ្លះ​ស្នាក់នៅ​ក្នុង​ផ្ទះ ខណៈ​អ្នកខ្លះ​ទៀត បាន​ទៅ​ហាង​កាហ្វេ ឬ​កន្លែង​ណា​ដែល​មាន​មា​ស៊ីន​ត្រជាក់​។

​ចំណែក​បុរស​វ័យក្មេង​ម្នាក់នេះ ខុស​គេ​តែ​ឯង ដោយ​គ្មាន​មានគំនិត​ប្លែក​គ្មាន​ពីរ​ក្នុងការ​កម្ចាត់​​ឥទ្ធិពល​របស់​កម្តៅ ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើ​នោះ បាន​នាំទុក្ខ​ដាក់ខ្លួន​ទៅវិញ ហើយ​វា​គឺជា​រឿង​មិនគួរឲ្យ​​នឹកស្មាន​ដល់​។​​បើ​តាម​វីដេអូ បុរស​ខាងលើ​នោះ​បាន​ព្យាយាម​យក​អណ្តាត​របស់​គាត់​ទៅ​លិទ្ធ ទឹកកក​ដែល​កក​នៅក្នុង​ទូរ​ទឹកកក ប៉ុន្តែ​ទង្វើ​ប្លែកៗ​របស់​គាត់​នោះ ប្រហែល​ធ្វើឲ្យ​គាត់​សោកស្តាយ​ ​និង​រាងចាល​ហើយ ដោយសារតែ​អណ្តាតស្អិតនៅក្នុងទូរដកមិនចង់បាន។
  
ចង់​ដឹង​អ្វី​ដែល​កើតឡើង​ចំពោះ​គាត់​យ៉ាងណា សូម​មើល​វីដេអូ​​ទាំងអស់គ្នា​ខាងក្រោម​នេះ​៖

Leave a Reply

Your email address will not be published. Required fields are marked *