បុរសម្នាក់បានថតជាប់ ថាសហោះ ដែលសង្ស័យជារបស់មនុស្សភពផ្កាយ!

ប៉ូឡូញ ៖ ជាការពិតណាស់ថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ Philip Mantle ថតបានរូបថត ថាសហោះមួយសន្លឹក ដោយចៃដន្យ សង្ស័យតែជាយានអវកាសមនុស្សភពផ្កាយដែលបានចូលមកក្នុងផែនដីយើង។ដោយឡែក បុរសម្នាក់នេះ បានរូបថតរូបនេះ ដោយចៃដន្យក្រោយពីគាត់បានឃើញ វត្ថុមួយមានសំប៉ែត ដូចថាសយ៉ាងម៉េចមិន ដែលពេលនោះគាត់

នៅក្នុងព្រៃជ្រៅមួយនៅក្នុងប្រទេសប៉ូឡូញ ជាពិសេសវាល្បឿន ដែលវាហោះហើរគឺមិនលឿនប៉ុន្មានទេ និងមានកម្ពស់ទាបផងដែរ ដោយគាត់អាចលឺសម្លេងវត្ថុនោះ
អូសទៅនឹងចុងដើមឈើដែលក្បែរនោះផងដែរ មុនពេលដែលវា បានហោះចេញទៅ។ជាការពិតណាស់ក្រោយពីបានដូច្នេះ ក៏មានមនុស្សជាច្រើនបានបញ្ចេញមតិដោយខ្លះថានេះអាចជារឿងពិតនិង ខ្លះទៀតនិយាយគាត់មានជំងឺផ្លូវចិត្ត រួចក៏បង្ហោះរូបថតផ្តេសផ្តាសបែបនេះ។

ជាក់ស្ដែង ក៏បុរសម្នាក់នេះនៅអះអាងយ៉ាងច្បាស់ៗ ថារូបថតនេះ គឺមិនបានប្រើប្រាស់កម្មវីធីដើម្បីកាត់តអ្វីឡើយ គឺគាត់ជាអ្នកថតផ្ទាល់តែម្តង៕
ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *