រំភើបស្ទើស្រក់ទឹកភ្នែក ក្រោយកាបូបលុយដែលគាត់បានបាត់កាលពី៥៣ឆ្នាំមុន ត្រូវបានប្រគល់ជូនវិញ!

បរទេស៖ បុរសនៅរដ្ឋកាលីហ្វ័រញ៉ាម្នាក់បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលកាបូបដែលគាត់បានបាត់កាលពី ៥៣ ឆ្នាំមុនត្រូវបានប្រគល់ជូនគាត់វិញបន្ទាប់ពីត្រូវបានរកឃើញនៅកន្លែងដែលគាត់បានបាត់បង់ វាគឺអង់តាក់ទិក។

Paul Grisham រស់នៅទីក្រុង San Diego បាននិយាយថាគាត់មិនចាំទេថាគាត់បានបាត់កាបូបលុយពេលបម្រើការជាអ្នកឧតុនិយមនៅកងនាវាចរអាមេរិកនៅអង់តាក់ទិកកាលពីខែតុលាឆ្នាំ ១៩៦៧ ប៉ុន្តែកាបូបនោះត្រូវបានរកឃើញក្នុងកំឡុងពេលកម្ទេចអគារមួយនៅស្ថានីយ៍ McMurdo ដែលស្ថិតនៅភាគខាងត្បូងនៃផែនដី ដែលពិតជាធ្លាប់ជារបស់គាត់មែន។

បុរសម្នាក់នៅរដ្ឋ Hampshire ដែលធ្លាប់ធ្វើការឱ្យទីភ្នាក់ងារមួយដែលធ្វើការស្រាវជ្រាវព្រិលនៅអង់តាក់ទិកបាននិយាយថាអតីតថៅកែរបស់គាត់បានទាក់ទងកាលពីខែមុនដើម្បីសុំជំនួយរបស់គាត់ក្នុងការស្វែងរកម្ចាស់កាបូបពីរដែលត្រូវបានរកឃើញក្នុងកំឡុងពេលកម្ទេចអគារស្ថានីយ៍ McMurdo ។

Grisham បាននិយាយថាកាបូបនោះនៅតែមានអត្តសញ្ញាណប័ណ្ណវីសារបស់គាត់ ប័ណ្ណបើកបរ លិខិតបញ្ជាក់ពន្ធ រូបមន្ត បង្កាន់ដៃផ្ទះ បង្កាន់ដៃប្រាក់សំរាប់បញ្ជាទិញ និងប្រាក់ផ្ញើទៅប្រពន្ធ។​ Indiana Spirit of ’45 បានបង្ហោះរូបថតរបស់កាបូបទី ២ ទៅក្នុងហ្វេសប៊ុកហើយក្រោយមកអាចប្រគល់ជូនគ្រួសាររបស់ម្ចាស់វាឈ្មោះ Paul Howard ដែលបានទទួលមរណភាពក្នុងឆ្នាំ ២០១៦ ។ 

Leave a Reply

Your email address will not be published. Required fields are marked *