ឧស្សាហ៍ជ្រុះសក់? នេះជារូបមន្តដ៏ពូកែដើម្បីការពារសក់កុំឱ្យជ្រុះ!
ស្ត្រេស៍ ការមានគភ៌ ការស្រកទម្ងន់ និងការអស់រដូវគឺជាមូលហេតុចម្បងដែលធ្វើឱ្យជ្រុះសក់។ តុល្យភាពអ័រម៉ូនអាចចលាចលដោយសារតែស្ត្រេស៍។ លោកអ្នកបានចំណាយប្រាក់ជាច្រើនលើផលិតផល និងការព្យាបាលញឹកញាប់ ដោយសារតែការជ្រុះសក់ និងការបាត់បង់ជំនឿចិត្តលើខ្លួនឯង។
ក្នុងករណីលោកអ្នកជួបប្រទះបញ្ហាជ្រុះសក់ យើងនឹងបង្ហាញផលិតផលធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ព្យាបាលបញ្ហាជ្រុះសក់នេះ។ ផលិតផលធម្មជាតិនេះក៏នឹងជំរុញដល់ការដុះសក់ផងដែរ។ ប្រភពវីតាមីន B ខ្ពស់បំផុតខ្ពស់បំផុតគឺមាននៅក្នុងស្លឹកត្របែក ហើយវីតាមីន B គឺជាវីតាមីនសំខាន់បំផុតសម្រាប់ការលូតលាស់សក់។
ស្លឹកត្របែកអាចដោះស្រាយបញ្ហាជ្រុះសក់បានយ៉ាងមានប្រសិទ្ធភាព ហើយវាមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការពង្រឹងឫសនិងគល់សក់។
* តើប្រើស្លឹកត្របែកយ៉ាងដូចម្តេច?
អ្វីដែលលោកអ្នកត្រូវការគឺបោចស្លឹកត្របែកមួយក្តាប់ដាក់ចូលទឹកមួយលីត្រ ហើយដាំឱ្យពុះ ២០ នាទី។ បន្ទាប់មក ទុកវាឱ្យត្រជាក់។ យកទឹកត្របែកមកម៉ាស្សាលើស្បែកក្បាល។ ទុកវាចោលឱ្យបានច្រើនម៉ោង ហើយបន្ទាប់មកលាងសម្អាតវាជាការស្រេច។
ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត លោកអ្នកគួរធ្វើវានៅក្បាលព្រលប់។ បន្ទាប់មកយកថង់ប្លាស្ទិចគ្របលើក្បាលឱ្យជិត បន្ទាប់ពីម៉ាស្សាស្បែកក្បាលរួច។ ហើយរក្សាទុកវារហូតដល់ព្រឹក។ ធ្វើវាមួយសប្តាហ៍យ៉ាងហោច ១ ទៅ ២ ដង លោកអ្នកនឹងសង្កេតឃើញសក់ឈប់ជ្រុះ និងពន្លកថ្មីចាប់ផ្តើមដុះឡើងវិញក្នុងរយៈពេលយ៉ាងតិច ១ ខែ៕