ចំថ្ងៃសែនចូលឆ្នាំចិន ចែដាណា និងពូម៉ៅ កាន់លុយម្នាក់១បាច់ ចែកជូនចាស់ៗ និងក្មេងៗ ឃើញហើយ រំភើបជំនួស (មានវីដេអូ)

ប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។

លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។

ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃសែនចូលឆ្នាំចិន គេឃើញ ចែដាណា និងពូម៉ៅ កាន់លុយម្នាក់មួយបាច់ធំ ចែកជូនចាស់ៗ និងក្មេងៗជាច្រើននាក់ ប្រកបដោយក្តីពេញចិត្តយ៉ាងខ្លាំង ពិសេសមើលទៅទឹកមុខ អ្នកដែលបានទទួលថវិកានេះ បានបង្ហាញនូវស្នាមញញឹម សប្បាយរីករាយយ៉ាងខ្លាំង គ្រប់ៗគ្នា។

ចែដាណា បានភ្ជាប់សារខ្លីមួយថា “ពួកខ្ញុំចូលចិត្តចែករំលែក ទោះតិចក្តី ច្រើនក្តី ក៏ក្តីសុខរបស់ពួកខ្ញុំដែរ”។

ក្រោយឃើញបែបនេះ មហាជនជាច្រើន សម្តែងក្តីរំភើបជំនួសពួកគាត់ និងបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់ លោកស្រី ទ្រី ដាណា និងស្វាមី ដែលតែងតែ បង្ហាញសកម្មភាពបែបនេះ មិនដែលដាច់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

                             

Leave a Reply

Your email address will not be published. Required fields are marked *