ព្រឺក្បាលខ្ញាក!!! សត្វ​ចម្លែក​រាប់លាន មក​ទើរ​ពេញ​ឆ្នេរសមុទ្រ​នៅ​ថៃ

​ប្រទេសថៃ៖សត្វ​ចម្លែកធ្វើឲ្យអ្នកទេសចរមានការងើយឆ្ងល់យ៉ាងខ្លាំងថាវាជាប្រភេទសត្វអ្វី។​ បើយោងតាមប្រភពដដែលបានឲ្យដឹងថាវាសត្វ​ចម្លែក​ស្រដៀង​នឹង​ដុំ​កៅស៊ូ ប្រវែង​ប្រហែល 12Cm គេបាន​ឃើញ​វាប៉ុន្មាន​សប្តាហ៍​មក​ហើយ នៅ​ឆ្នេរ​សមុទ្រ​នេះ ប៉ុន្តែ​គេ​ពុំ​ដឹងថា​វា​ជា​សត្វ​អ្វី​ឡើយ។​​បើតាមលោក Burgoyne បាន​សាកល្បង​ចាប់​វា​ទម្លាក់​ចុះ​ទឹកសមុទ្រ ឃើញ​វា​មាន​សម្បុរ​ផ្កាឈូក ហើយ​ប្រឹង​លើ “​មាត់​” ដ៏​តូច​របស់​វាឲ្យ​ផុតពី​ផ្ទៃទឹ​ក ប្រហែល​ជា​ដើម្បី ដកដង្ហើម​។​

​ហើយ​ស្បែក​របស់​វាមានលក្ខណៈ​ថ្លា អាច​មើលឃើញ​ដល់​ខាងក្នុង​ពោះរបស់វា។​​ចំណែកបើយោងតាមលោក Chakchai Inyapong ភ្នាក់ងារ​សេវា​មុជទឹក​បាននិយាយថា ៖ “​ខ្ញុំ​ពុំដែល​ឃើញ​វា​ទេ រហូតទល់​ប៉ុន្មាន​សប្តាហ៍​មុននេះ ។ វា​ពុំ​បង្ក​គ្រោះថ្នាក់ ហើយ​គួរ​ឲ្យ​ស្រឡាញ់ ។ អ្នកខ្លះ​និយាយថា វា​ជា​សភាវៈ​ក្រៅ​ភព តែ​ខ្ញុំ​ពុំ​ប្រាកដ​ទេ ។នេះបើយោងតាមសម្តីរបស់អ្នកទាំងនោះពុំទាន់បានដឹងច្បាស់នៅឡើយទេថាជាសត្វអ្វីឲ្យប្រាកដ

Leave a Reply

Your email address will not be published. Required fields are marked *