កូនឆ្កែ២ក្បាលធ្លាក់ចូលអណ្តូងជួបស្តេចពស់វែក ស្រាប់តែជួបរឿងមិននឹកស្មានដល់…(មានវីដេអូ)

ឥណ្ឌា៖ ដូចដែលប្រិយមិត្តអ្នកគាំទ្រ KHB បានជ្រាបហើយថាគ្រាន់តែឃើញរូបភាព ក៏ធ្វើអោយអ្នក មានអារម្មណ៍អាណិតឆ្កែដ៏កម្សត់២ក្បា លដែលធ្លា ក់ចូលក្នុងអណ្តូងហើយអ្នកប្រាកដជាគិតថា ឆ្កែកម្សត់ទាំង២ក្បា លនេះប្រាកដជាត្រូវពស់វែកចឹ កជាមិនខាន ។ តែការគិត របស់មនុស្សរាប់លាននាក់ គឺផ្ទុយស្រលះតែម្តង ដែលជារឿងដ៏គួរឲ្យហួសចិត្ត នឹកស្មានមិនដល់គឺ ពស់វែក

មួយក្បាលនោះ មិនបានធ្វើអ្វី កូនឆ្កែទាំង២ក្បាលនោះទេ ហើយវាថែមទាំងជួយការពារកូនឆ្កែទាំង២ក្បា លនោះទៀតផង ។ គេធ្លាប់តែឃើញ សត្វពស់ និងសត្វឆ្កែ ជាសត្រូវនិងគ្នា តែលើកនេះ វាហាក់ដូចជាច ម្លែកនិងស្មានមិនដល់ថាសត្វទាំង២ប្រភេទនេះ អាចក្លាយជាមិត្តនិងគ្នាទៅវិញ ។

យ៉ាងណាមិញ ហេតុការណ៍នេះ បានកើតឡើងនៅពេល ដែលកូនឆ្កែទាំង២ក្បា លបានដើររកចំណីស៊ី ពេលពួកវាដើរមកដល់មាត់អ ណ្តូងស្រាប់តែរអិលជើ ងធ្លា ក់ចូលក្នុងអណ្តូងទាំង២ក្បាលតែម្តង ។ មេរបស់វា ក្រោយពីបានឃើញកូនទាំង២ ធ្លាក់ចូលក្នុងអណ្តូងហើយ វាក៏បានព្រូសយ៉ាងខ្លាំង ដើម្បីរកគេមកជួយកូនវា តែអ្វីដែលគួរអោយខ្លាចនោះ ពេលមនុស្សមកដល់

អើតមើលទៅក្នុងអណ្តូង ស្រាប់តែឃើញ ពស់វែកមួយក្បាល នៅក្បែរកូនឆ្កែទាំង២នោះ ។ ទោះជាយ៉ាងណាក៏ដោយគេមិនបានឃើ ញពស់វែ កនោះធ្វើអ្វីទៅលើកូនឆ្កែទាំង២នោះឡើយ ហើយវាហាក់ដូចជាព្យាយាមការពារកូនឆ្កែទាំងពីរនិងរកវិធីជួយកូនឆ្កែទាំង២នោះទៀតផង។ ទីបំផុតក្រុមអ្នកជំនាញចា ប់សត្វពស់បានមកដល់ហើយជួយសត្វឆ្កែទាំង២ចេញពីអណ្តូង និងបានយកសត្វពស់វែ ក១ក្បា លនោះចេញពីអណ្តូង ទៅលែងនៅក្នុងព្រៃអោយរស់នៅតាមធម្មជាតិរបស់វាផងដែរ ៕ វីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *