ផ្ទះទាំង ៧ ដែលក្រាញននាល មិនព្រមផ្លាស់ចេញ!

ផ្ទះទាំងនេះ ត្រូវបាននៅកណ្តាលផ្លូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែពួកគេមិនព្រមចាកចេញ ក្រោមហេតុផលផ្សេងៗគ្នា ទោះបីវាការជំរុញខ្លាំងយ៉ាងណា។

តោះមកមើលផ្ទះទាំង ៧នេះខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ផ្ទះនៅលើភ្នំរបស់ Wu Ping

ទោះបីជាវិនិយោគិនបានជីកគ្រឹះដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឱ្យនៅជុំវិញផ្ទះរបស់ពួកគេគ្មានផ្លូវ ក៏ពួកគេនៅតែជ្រើសរើសនៅទីនេះ ដូចនៅផ្ទះលើភ្នំមួយអីចឹង។ ម្ចាស់ផ្ទះ Wu Ping (ប្រទេសចិន) អស់រយៈពេលជាច្រើនឆ្នាំមកហើយ គាត់នៅតែម៉ឺងម៉ាត់នៅលើដីរបស់គាត់ដោយទទួលយកការឡើងចុះបែបនេះ។

រហូតដល់ទទួលបានប្រាក់សំណងមានចំនួន 1 លានយ័ន ជាមួយផ្ទះថ្មីមួយខ្នង ទើបលោក Wu Ping យល់ព្រមផ្លាស់ចេញ។ ទីបំផុតផ្ទះនេះត្រូវបានកំទេចចោលនៅខែមេសា ឆ្នាំ2007 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. “បំណែក” ខុនដូ នៅរវាងផ្លូវប្រសព្វ

គេហៅថា “បំណែក” ដោយសារអ្នកផ្សេងៗទៀតនៅក្នុងអាផាតមិន នៅប៉ីង (ប្រទេសចិន) បានយល់ព្រមផ្លាស់ទីលំនៅ និងត្រូវបានគេកម្ទេចចោលដើម្បីសាងសង់ផ្លូវថ្មីមួយនេះ មានតែផ្ទះដែលជាបំណែក អាផាតមិន មួយនេះគត់ដែលមិនព្រមចេញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ផ្ទះស្ថិតនៅចន្លោះ “ប្រឡាយ”

ទោះបីជាត្រូវបានកាត់ផ្តាច់ចេញ និងព័ន្ធជុំវិញដោយផ្លូវទឹកក៏ដោយ ក៏លោក Zhao (Kunming ប្រទេសចិន) បានទទូចស្នាក់នៅជាមួយប្រពន្ធ និងម្តាយអាយុ 83 ឆ្នាំរបស់គាត់ ដោយសារតែសំណងមិនល្អសម្រាប់ដីរបស់គាត់។ ភ្លៀងធ្លាក់ខ្លាំងទឹក បានធ្វើឱ្យទឹកដក់នៅជុំវិញផ្ទះរបស់លោក Zhao បានជន់លិចដូចប្រឡាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ផ្ទុះនៅកណ្ដាលផ្លូវ

ពិតណាស់មិនចង់ផ្លាស់ទីលំនៅទៅកន្លែងផ្សេង ដើម្បីសាងសង់ផ្លូវហាយវ៉េ ហើយឥឡូវនេះវានៅតែជាប់គាំងនៅចំកណ្តាលផ្លូវ។ នេះគឺពិតជាម្ចាស់ផ្ទះដែលសែនពិបាកនិយាយបំផុត។

ផ្ទះដែលមានកម្ពស់ 5 ជាន់របស់កសិករចិញ្ចឹមទាម្នាក់ឈ្មោះ Luo Baogen ភ្លាមៗនោះមានឈ្មោះល្បីល្បាញ ដោយសារផ្ទះប្រែជាមានមុខបួន។ គាត់បានបដិសេធការទទួលសំណង និងការផ្លាស់ប្តូរទីលំនៅ ដើម្បីឱ្យរដ្ឋាភិបាលអាចសាងសង់ផ្លូវហាយវ៉េបាន។ ប៉ុន្តែនៅទីបញ្ចប់លោក Luo Baogen ត្រូវបានបង្ខំឱ្យទទួលយកលុយ 50.000 ដុល្លារហើយបានផ្លាស់ចេញទៅ។ រូបភាពផ្ទះថតជ្រុងផ្សេងគ្នា និងពេលវេលាផ្សេងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ផ្ទះនៅពីមុខអាគារពាណិជកម្ម

ម្ចាស់មិនព្រមចាកចេញ ឥឡូវនេះវានៅចំពីមុខនៃអាគារពាណិជកម្មទៅហើយ ហើយទីនេះជាតំបន់ផ្លូវដែលមមាញឹកខ្លាំងផងដែរ។ ម្ចាស់នៅតែក្រាញននាលមិនព្រមចេញ នៅចំពីមុខអាគារពាណិកម្មរបស់ប្រទេសចិនមួយនេះ ហើយថែមទាំងបើកហាងលក់សំលៀកបំពាក់ប្រកួតប្រជែងជាមួយ ហាងធំៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ផ្ទះនៅក្នុងរឿង “UP” ក្នុងពិភព ពិត

ទោះបីជា Edith Macetield អាយុ 84 ឆ្នាំត្រូវបានផ្តល់សំណងចំនួន 1 លានដុល្លារក៏ដោយ ក៏នាងនៅតែបដិសេធ ហើយនៅតែបន្តរស់នៅមើលថែទាំផ្ទះនេះ ព្រោះនាងមានអារម្មណ៍ទន់ខ្សោយក្នុងការផ្លាស់ទីលំនៅ។ ថ្វីបើភាគីទាំងបួនកំពុងមមាញឹកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូវបានកសាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឆ្នាំ 2009 ក្រុមហ៊ុន Disney បានដាក់ប៉ោងប៉ោងដ៏ច្រើននៅលើដំបូលផ្ទះរបស់អ្នកស្រី Edith ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ត “Up” ដែលមានស្ថានភាពស្រដៀងគ្នា។

៧. ផ្ទះនេះនឹងមិនត្រូវបានផ្លាស់ចេញទេ វានៅចំកណ្តាលប្រសព្វគ្នានៅសៃហ្គន

នៅឆ្នាំ 2014 គម្រោងពង្រីកផ្លូវ នៅសង្កាត់ Tan Phu ក្នុង Ho Chi Minh បានចាប់ផ្ដើមដំណើរការ ព្រោះវាជាផ្លូវដែលមានការកកស្ទះខ្លាំង។ ទោះជាយ៉ាងណា ក៏ម្ចាស់ផ្ទះមិនព្រមចេញ អស់រយៈពេល ៣ឆ្នាំមកហើយគិតត្រឹម 15 សីហា 2018 គម្រោង Luy Ban Bich មិនអាចបញ្ចប់បាន។ ផ្ទះនេះបានកំពុងស្ថិតនៅចំណុចច្រមុះជ្រូក ដែលមានចរាចរកកស្ទះរាល់ថ្ងៃ។ បច្ចុប្បន្នម្ចាស់ផ្ទះកំពុងចាំចំលើយអំពីលុយសំណង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.