ដើមស្វាយផ្លែធុរេន គណនីមួយបានចែករំលែកពីរបៀបដាំ និងហេតុផលដ៏គួរឲ្យអស់សំណើច!
វាពិតជារឿងមួយប្លែក ដែលផ្លែធុរេនអាចផ្លែនៅលើដើមស្វាយ តែមិនទាន់ដឹងទេថាវាយ៉ាងណានោះ ជាក់ស្តែង គណនីមួយឈ្មោះថា Kalib9 បានសរសេររៀបរាប់ដូចខាងក្រោមថា៖
មុនដំបូងគិតថានឹងកាប់វាចោលព្រោះអស់សង្ឃឹម ដាំប៉ុន្មានឆ្នាំហើយនៅមិនធំគ្មានផ្លែសោះ ដាំបាន៣ឆ្នាំក៏យកចំណេះដឹងមកចែករំលែកគ្នាបន្ត ៖ ត្រូវដាំកន្លែងដែលចង្អៀតបន្តិច ពន្លឺថ្ងៃសមល្មម មិនបាច់បាញ់ថ្នាំ កាត់តែមែកបន្តិច
ឆ្នាំទី១ស្រោចទឹកបន្តិចបន្តួច ឆ្នាំទី២ថែរូបរាងដើមឱ្យស្អាត ឆ្នាំទី៣ពេលមែករឹងមាំក៏ទៅផ្សារទិញទុរេនមកចងភ្ជាប់ជាមួយមែកតាមចំណង់ចំណូលចិត្ត ចង់បានពូជអីទិញយកមកចងភ្ជាប់ជាការស្រេច #ងាយៗ ៕