សត្វខ្លា ធ្លាប់តែចាប់សត្វដទៃធ្វើជាចំណី មានអីស៊យធំ ឡើងដើមឈឺ ប៉ះសត្វស្វាធាក់ចុះដីឡើងអន់ចង់តែម្តង…(មានវីដអូ)
បើយោងតាមវីដេអូដែលបានចែកចាយក្នុងបណ្តាញសង្កមទាក់ទងទៅនឹងសត្វខ្លា។ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាខ្លាគឺជាស្តេចព្រៃ ដែលអាចមានសមត្ថភាពចាប់សត្វផ្សេងៗ ស៊ីជាអាហាររបស់វាបានយ៉ាងងាយ។ ពេលខ្លះទោះសត្វនោះមានមាឌធំជាងវាក៏ដោយក៏វាអាចស៊ីបានដែរព្រោះថាវាជាសត្វសាហាវជាគេក្នុងព្រៃ។
ត្បិតតែវារស់នៅលើគោកតែពេលខ្លះវាក៏អាចប្រមាញ់សត្វក្រពើនៅក្នុងទឹកមកធ្វើជាចំណីរបស់ខ្លួនវាផងដែរ។ ប៉ុន្តែដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាវាមិនភាពស្ទាត់ជំនាញនៅលើដើមឈើនោះទេ ដូចជាសត្វខ្លាមួយក្បាលក្នុងវីដេអូនេះ វាព្យាយាមចាប់សត្វស្វានៅលើដើមឈើ រហូតដល់អស់ជំហរធ្លាក់មកដីវិញ។ សត្វស្វាជាសត្វដែលរហ័សរហួនណាស់ទើបខ្លាចាប់វាមកធ្វើជាចំណីមិនបានហើយចុងក្រោយក៏ត្រូវធ្លាក់មកលើដីឡើងអន់ចង់តែម្តង។