គំនូរស្អាតៗ ស្នាដៃកូនខ្មែរយើង…សូមជួយគំាទ្រផងណា!

ពាក្យថា គំនូរបុរាណ អាចអោយយើងយល់ថាជាគំនូរដែលមានតាំងពីយូរយារណាស់មកហើយ។ តាមពិតទៅសព្វថ្ងៃ ពាក្យនេះគេហៅចំពោះប្រភេទគំនូរម្យ៉ាង ទោះជាគូរយូរមកហើយក្តី ឬទើបនឹងគូឬក្តី(ឈ្មោះនេះប្រហែលសិល្បករក្នុងសាលារចនាកំណត់ហៅ)។ គំនូរបុរាណអាចសម្គាល់ដោយមើលទៅលើបច្ចេកទេសគូរ គឺតួអង្គគេផាត់អោយស្មើសាច់តែមួយ(មិនគិតពីចំណុចដែលត្រូវពន្លឺ ឬស្រមោលនោះទេ) ហើយតួអង្គភាគច្រើនគេគូរមានរាងតូចៗ គូរក្នុងព្រះវិហារ សាលាឆាន់ ឬរបស់ប្រើប្រាស់ផ្សេងៗទៀត ហើយមានភាពរស់រវើក។
   
បច្ចុប្បន្ន យើងឃើញគំនូរបុរាណមាននៅសេសសល់ក្នុងព្រះរាជាណាចក្រកម្ពុជាយើងដូចជា ថែវជុំវិញព្រះវិហារព្រះកែវមរកត និង ព្រះវិហារវត្តភទ្ទរង្សី (ភ្នំពេញ) ព្រះវិហារ(ចាស់)​ វត្តវារិន្ទ ព្រះវិហារវត្ត ស៊ីវត្ថិរតនារាម និងសាលាឆាន់វត្តកៀនស្វាយក្រៅ (ខេត្តកណ្តាល)​ ព្រះវិហារវត្តមហាលាភ និងព្រះវិហារវត្តកណ្តាល (ខេត្តក៉ពង់ចាម) ព្រះវិហារវត្តកំពង់ត្រឡាចលើ (ខេត្តកំពង់ឆ្នាំង) ព្រះវិហារវត្តបាគង ព្រះវិហារវត្តបូព៏ (ខេត្តសៀមរាប)។ បច្ចុប្បន្ន គំនូរបុរាណបានបាត់បង់បន្តិចម្តងៗទៅហើយដេាយគ្មានការអភិរក្សមើលថែទាំឡើយគួរអោយព្រួយបារម្ភ ហើយក៏មិនសូវមានអ្នកនិយមគំនូរនេះទៀតដែរ គេបែរមកនាំគ្នាគូរគំនូរបែបទំនើបទៅវិញ។ យើងសង្ឃឹមថានឹងមានបណ្តាប្រទេសជាច្រើនចូលរួមថវិកាជួសជុលគំនូរទាំងនេះ ហើយកូនខ្មែរនាំគ្នាអភិរក្ស ដេាយការគូរចម្លងបន្តទៅទៀត។
  
ការគំនូរទំាងអស់នេះសុទ្ធតែជាទេពកោសល្យ​យ៉ាង​ល្អ ជាមួយ​ភាព​រស់រវើក​នៃ​សិល្បះ​គំនូរ​បែប​រូបី ​និង​គំនិត​ច្នៃប្រឌិត​ថ្មី​ ​ទទួល​បាន​ការ​កោតសរសើរ​ពី​សំណាក់​មហាជន​យ៉ាង​ច្រើន​​នៅ​ក្នុង​បណ្តាញ​សង្គម៕តោះ! ទៅ​ទស្សនា​រូប​គំនូនោះទាំង​អស់​គ្នា៖
  

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *