ប្រជាជននាំគ្នាផ្អើល ក្រោយឃើញពន្លឺភ្លើងក្រហម យ៉ាងចម្លែកលើមេឃ!

បរទេស៖ មានរឿងចម្លែកមួយបានកើតឡើង ដោយមានមនុស្សផ្អើលឈូឆរមកមើល ពន្លឺភ្លើងចម្លែកមួយដែលរត់ឡើងទៅលើមេឃ លឿនរហ័សដូចផ្លេកបន្ទោរ ដែលមានពណ៍ស បន្ទាប់មកក៏ប្រែទៅជាពណ៍ក្រហម ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាជនដែលរស់នៅក្បែរនោះ។

ដោយឡែក បើតាមការរៀបរាប់របស់បុរសម្នាក់ ដែលបានឃើញហេតុការណ៍បានរៀបរាប់ថា៖
វាពិតជាស្រស់ស្អាតនិង អស្ចារ្យជាទីបំផុត​ ដោយខ្ញុំមិនដែលឃើញវាពីមិនមកសោះ

ប៉ុន្តែខ្ញុំនៅតែមិនទាន់ដឹងសោះថា វាជាអ្វីឲ្យពិតប្រាកដ ដូច្នេះខ្ញុំក៏បានផ្តិតរូបនេះដើម្បីស្វែងរកចម្លើយនៅក្នុងបណ្តាញសង្គម
បុរសដែលបានឃើញហេតុការណ៍មុនគេ ក្រោយពីបានដូច្នេះរួចមក មានមហាជនជាច្រើននាក់បាន បញ្ជេញមតិខុសៗគ្នា ប៉ុន្តែក្នុងចំណោមនោះមានម្នាក់បាននិយាយថា រូបប៉ុន្មានសន្លឹកនេះស្រដៀងនឹង Sprites ដែលជាពន្លឺភ្លើងលក្ខណៈដូចជា អធិធម្មជាតិនៅក្នុងរឿងព្រេងទេវកថារបស់ប៉ែកអុឺរ៉ុប យ៉ាងអញ្ជឹង ប៉ុន្តែរឿងនេះ មិនអាចជារឿងពិតនោះឡើយ មានតែចាំតាមដានបន្តទៀត៕

ប្រភពពី ​៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *