ម្ចាស់ជើងឯកស្នូកឃ័រ​ដើមកំណើត​ខ្មែរទ្រាំ​លែង​បាន​ ព្រលះនារី​ខ្មែរ​មួយចំនួនកំពុងភ្លើតភ្លើន​នៅ​ទឹកដីកូរ៉េ!

អ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រ​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​កូរ៉េ ដែល​ដើមកំណើតខ្មែរ​បានចេញ​សារនៅលើ​បណ្តាញសង្គម រិះគន់​នារី​ខ្មែរ​មួយ​ចំនួន​តូច​ដែល​រស់នៅនិង​ធ្វើការ​នៅ​កូរ៉ែ កំពុង​ដើរប្រាសចាក​គន្លង​ប្រពៃណី ភ្លើតភ្លើន​សង្គម​ ភ្លេច​ដើមកំណើត​របស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កីឡាការិនី​ម្ចាស់​មេដាយ​ស្នូកឃ័រលំដាប់​ពិភពលោកដែល​រស់នៅ​កូរ៉េ​ជាង ១០ឆ្នាំ ឃើញ​​ស្ត្រីខ្មែរមួយចំនួនតូចកំពុង​ភ្លេចខ្លួនភ្លើតភ្លើន​ឈ្លក់ទឹកម៉ាសុីន ស្របពេលមាន​ឱកាស​មករស់នៅនិងធ្វើការនៅប្រទេស​កូរ៉េ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​សម្តែង​ការ​ចាប់​អារម្មណ៍​ថា គ្មានអ្នកណាហាមសិទ្ធិសេរីភាព តែសូមប្រើសិទ្ធិសមល្មមកុំហួសហេតុ។ មានអ្នកខ្លះដើរឱបថើបបឺតមាត់តាមទីប្រជុំជនដូចពួកអឺរ៉ុប។ ព្រោះតែចង់បានលុយពេកទៅ ស្ត្រីខ្លះមានសង្សារច្រើននាក់ ទាំងខ្លួនកំពុងមានប្តី ស្រ្តីខ្លះទៀតទៅធ្វើជាស្ត្រីកំដរបុរសៗតាមហាងខារ៉ាអូខេទាំងខ្លួនអាចរកការងារល្អៗធ្វើបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមកែខ្លួន ងាកមកផ្លូវល្អត្រឹមត្រូវ ធ្វើការដោយសមត្ថភាពសុចរិត ចេះឱ្យតម្លៃដល់ខ្លួននិងគ្រួសារ ដែលកំពុងមើលផ្លូវយើងនៅឯស្រុកកំណើត កុំឱ្យបន្ទាបខ្លួនរហូតដល់ធូរថ្លៃដល់សង្គមជាតិយើងដោយទង្វើរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​រូប​នេះ​បន្តទៀត​ថា មិនមែនមានតែនាងទេ ដែលរិះគន់ ក៏មានខ្មែរជាច្រើនក៏មិនពេញចិត្តដែរ ចង់ធ្វើស្អីក៏ធ្វើទៅជាសិទ្ធិ តែសូមឱ្យលាក់កំបាំងភ្នែកមហាជនផង។ ជនជាតិកូរ៉េគេធ្លាប់ឮថាស្ត្រីខ្មែរសុភាពរាបសាទន់ភ្លន់ ចិត្តស្មោះត្រង់ មានរបៀបរៀបរយ តែដល់ពេលគេឃើញឧឡារិកពេក គេហួសថ្លែងហើយ ព្រោះខុសពីអ្វីដែលគេដឹងគេឮ (នៅមានច្រើនទៀត សូមនិយាយប៉ុណ្ណឹងទេ)។ ទង្វើខ្លួនយើងតែឯង តែនាំជាតិយើងទាំងមូលត្រូវបានគេវាយតម្លៃ ឯណាទៅតម្លៃខ្លួនជាស្ត្រីខ្មែរ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​មេដាយ​មាស​ស្នូកឃ័រ​នៅ​កូរ៉េនេះ​លើកឡើង​បន្ត​ថា ជាស្ត្រីខ្មែរដែលមានឱកាសបានមកដល់កូរ៉េមិនថារៀន មិនថាធ្វើការអីនោះទេ គួរតែចេះចាប់យកឱកាសពិសេសនេះខំរៀនទាំងភាសានិងជំនាញផ្សេងៗ ដែលមាននៅទីនេះ(កូរ៉េខាងត្បូង)ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានល្អមុនពេលបញ្ចប់វីសារស់នៅកូរ៉េ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានស្ត្រីខ្មែរល្អៗជាច្រើនដែលបានបញ្ចប់ថ្នាក់បរិញ្ញាជំនាញផ្សេងៗ ធ្វើការស្ម័គ្រចិត្តតាមអង្គការ ក្រសួងនានានៅកូរ៉េនេះ ជួយដោះស្រាយបញ្ហាមួយចំនួនរបស់ពលករ។ ស្ត្រីខ្មែរខ្លះទៀតបានយកជំនាញនិងចំណេះនៅកូរ៉េទៅខ្មែរដើម្បីចែករំលែកពីអ្វីដែលនៅខ្មែរមិនទាន់មាន។ ពេលដែលខ្លួនយើងមានគុណតម្លៃកិត្តិយសហើយ ជាតិយើងក៏មានគុណតម្លៃកិត្តិយសទៅតាមហ្នឹងដែរ ព្រោះយើងតែម្នាក់ក៏ជាផ្នែកមួយនៃជាតិរបស់យើងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តី​ខ្មែរបន្ត​ថា គ្រាន់តែស្លៀកពាក់ឱ្យបានសមរម្យ មានចរិយាសមប្រកបត្រឹមត្រូវ កុំផឹកស្រានៅទីសាធារណៈទាំងយួរៗ កុំថតបង្ហោះពេលផឹកស្រា បើមានពេលទំនេរខ្លះគួរតែអានសៀវភៅ ឬដើរលេងនៅរម្យនីយដ្ឋានបែបធម្មជាតិ ឬមួយចូលរៀនវគ្គខ្លីៗជំនាញគេហដ្ឋានឬធ្វើនំផ្សេងៗ។ទាំងអស់នេះសុទ្ធតែជាកត្តាមានប្រោយជន៍ល្អពេលយើងត្រឡប់ទៅខ្មែរវិញ។ បើមានកម្មវិធីបែបវប្បធម៌ជាតិ គួរតែស្លៀកបែបសិល្បះយើង ឬស្លៀកសាមញ្ញៗទាន់សម័យ កុំខើចកប់ក្រលៀនពេក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីខ្មែរជានារីឆ្លាតណាស់ រៀនឆាប់យល់ មើលឆាប់ដឹង ងាយចាប់បាន ត្រឹមចេះភាសាកូរ៉េក៏អាចក្លាយជាគ្រូបង្រៀនភាសា ជាអ្នកបកប្រែ អាចជាទីប្រឹក្សាយោបល់ដល់បងប្អូនខ្មែរដែលជួបបញ្ហានៅទីនេះ។ នៅមានជំនាញច្រើនទៀតដែលគួររៀន ពេលចេះហើយយកទៅអនុវត្តនៅស្រុកខ្មែរ បង្រៀនបន្ថែមដល់បងប្អូនជាតិយើងនៅឯស្រុក។ គ្រប់គ្នាសុទ្ធតែអាចធ្វើបាន ណាស់តែមិនខំរៀនទេតើ…ទើបគ្មានឱកាសពេលក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាស្រ្តីខ្មែរមួួ​យ​រូប អ្នកនាងចង់ឃើញសមត្ថភាពកូនខ្មែរជាច្រើននៅលើឆាកអន្តរជាតិជាមួយទង់ជាតិខ្មែរ ដើម្បីបង្ហាញថា “ខ្មែរអាចធ្វើបាន”។ ទម្រាំនាងបានដើរមកដល់ចំណុចជោគជ័យមួយនេះ បានឆ្លងកាត់ព្យុះភ្លៀងជីវិតរាប់មិនអស់ ឯកា ឈឺចាប់ ភូមិកំណើតខ្លួនជាភូមិក្រីក្រ ទើបខ្ញុំសម្រេចចិត្តចាកចេញមកនេះ ដើម្បីស្វែករកពន្លឺជីវិតថ្មីលើទឹកដីថ្មី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមថាខ្ញុំនឹងអាចជួយដល់មាតុភូមិតាមរយៈជំនាញណាមួយដែលខំរៀន ទីបំផុតគឺស្នូកឃ័រនេះឯង ដែលធ្វើឱ្យជនជាតិកូរ៉េនិងពិភពលោកមានការភ្ញាក់ផ្អើលក្នុងនាមអ្នកនាង​ជានារីខ្មែរមួយរូប។ អ្នននាងក្រើនរំលឹក សូមកុំចំណាយពេលឥតប្រយោជន៍ទៅលើសម្ភារៈនិយម និងកម្មវិធីឥតប្រយោជន៍ក្នុងបណ្តាញសង្គម គួរតែខំរៀនសូត្រ ប្រព្រឹត្តខ្លួនឱ្យល្អ ចំណេះដឹងពិតជាសំខាន់ណាស់សម្រាប់អនាគតយើងទាំងអស់គ្នា។ រៀនទៅៗ មិនទាន់អស់ផ្លូវហួសពេលទេ!!៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.