នេះ​ជា​របៀប​កម្ចាត់មុន​ក្បាល​ខ្មៅ​ធំៗ​​ ដោយធម្មជាតិ!

មុន​ក្បាល​ខ្មៅ​ជា​ចំណុច​តូចៗ​ខ្មៅៗ​ស្រអាប់ ដែល​កើត​មាន​នៅ​លើ​ស្បែក​មុខ​របស់​លោក​អ្នក ពិសេស​នៅ​ត្រង់​បរិវេណ​ច្រមុះ។ មុន​ក្បាល​ខ្មៅ​នេះកើ​​​ត​ចេញ​ពី​ការ​ស្ទះ​រន្ធ​រោម​ដែល​បិទ​ជិត​ដោយ​ជាតិ​ខ្លាញ់ មេរោគ និង​ធូលី​ដី។
មូលហេតុនាំឱ្យកើតមុនក្បាលខ្មៅ៖

មូល​ហេតុ​ជា​ច្រើន​ដែល​អាច​កើត​មាន​ចំពោះ​លោក​អ្នក ហើយ​បង្ក​ជា​បញ្ហា​មុន​ក្បាល​ខ្មៅ​នៅ​លើ​ស្បែក​មុខ ឬច្រ​មុះ។ មូល​ហេតុ​ទាំង​នោះ​មាន​ដូច​ជា ភាព​តប់​ប្រមល់ ការ​ផ្លាស់​ប្ដូរ​អរម៉ូន​ក្នុង​សារ​ពាង្គ​កាយ ស្បែក​គ្មាន​អនាម័យ ប្រើ​គ្រឿង​សម្អាង​ខុស ជក់​បារី ឬ​ស្រូប​ផ្សែង​បារី សេព​​គ្រឿង​ស្រវឹង និង​ប្រើ​ជាតិ​កា​ហ្វេ​អ៊ីន​លើស​ជា​ដើម។
វិធីកម្ចាត់៖

វិធី​ទី 1: ប៉េង​ប៉ោះ​មាន​សារ​ធាតុ​ប្រឆាំង​នឹង​ជំងឺ​ដោយ​ធម្មជាតិ ដែល​អាច​ចូល​ទៅ​ធ្វើ​ឱ្យ​មុន​ក្បាល​ខ្មៅ​ក្រៀម។ លោក​អ្នក​អាច​យក​ប៉េង​ប៉ោះ​តូច​មួយ​ផ្លែ​មក​ចិត​សម្បក និង​កិន​វា​តិច​ៗ រួច​បិទ​ពី​លើ​ផ្ទៃ​មុខ​ដែល​មាន​មុន​ក្បាល​ខ្មៅ​នោះ​មុន​ពេល​ចូល​គេង។ ទុក​ចោល​មួយ​យប់​ទល់​ភ្លឺ ហើយ​លាង​សម្អាត​ដោយ​ទឹក​ស្អាត​នៅ​ពេល​ព្រឹក។

វិធី​ទី 2: ក្រូច​ឆ្មារ​គឺ​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​មុន​ខ្មៅៗ។ ច្របាច់​ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់​​ទៅ​ក្នុង​កូន​ចាន​មួយ រួច​ចាក់​អំបិល ហើយ​យក​ទៅ​ឆា​លើ​ភ្លើង​ក្ដៅ​តិចៗ។ លាង​សម្អាត​មុខ​ដោយ​ទឹក​ក្ដៅ​ឧណ្ឌៗ រួច​លាប​ទឹក​ក្រូច​ឆ្មារ​នេះ​លើ​មុន​ក្បាល​ខ្មៅ​នោះ ដោយ​ទុក​ចោល​ប្រហែល 20 នាទី ហើយ​លាង​សម្អាត​ទឹក​ក្ដៅ​ឧណ្ឌៗ​ម្ដង​ទៀត។

វិធី​ទី 3: លាប​ថ្នាំ​ដុស​ធ្មេញ​ស្ដើងៗ​ទៅ​លើ​មុន​ក្បាល​ខ្មៅ ទុក​ចោល​ប្រហែល 25 នាទី រួច​លាង​សម្អាត​មុខ​ថ្មម​ៗ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ឌៗ។ អនុវត្ត​វិធី​សាស្រ្ត​នេះ​ប្រហែល 2 សប្ដាហ៍​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព។

វិធី​ទី 4: ទឹក​ឃ្មុំ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​ស្បែក​មាន​ជាតិ​ខ្លាញ់ និង​មុន​ក្បាល​ខ្មៅ។ លាប​ទឹក​ឃ្មុំ​ទៅ​លើ​ផ្ទៃ​មុខ​ដែល​មាន​បញ្ហា​ដោយ​ទុក​ចោល​រយៈ​ពេល 15 នាទី រួច​លាង​សម្អាត​ដោយ​ទឹក​ក្ដៅ​ឧណ្ឌៗ។

វិធី​ទី​ 5: ស៊ុត​ឆៅ​ជា​រូប​មន្ដ​ផ្សំ​ពិសេស​ដែល​មាន​នៅ​ក្នុង​ផ្ទះ​បាយ​ជា​ប្រចាំ ហើយ​វា​មាន​ប្រសិទ្ធ​ភាព​កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ផ្ចិត​រន្ធ​រោម​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ គោះ​ស៊ុត​បំបែក យក​តែ​ផ្នែក​សៗ វាយ​បញ្ចូល​គ្នា​ជាមួយ​ទឹក​ឃ្មុំ 1 ស្លាប​ព្រា​បាយ។ យក​ស៊ុត​ស​លាយ​ទឹក​ឃ្មុំ​លាប​លើ​កន្លែង​ដែល​មាន​មុន​ក្បាល​ខ្មៅ ដោយ​ទុក​ចោល​រយៈ​ពេល 30 នាទី ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ឌៗ។

Leave a Reply

Your email address will not be published. Required fields are marked *