រន្ធត់ណាស់!!! ជិះ​ខ្សែ​រ៉​ត​ឆ្លងទន្លេ ស្រាប់តែ​ក្រពើ​ហក់​ខាំ…(មានវីដេអូ)

​អាមេរិក៖ បើយោងតាមវីដេអូដែលបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹងនារី​វ័យក្មេង​ម្នាក់ រួម​នឹង​មិត្តភក្តិ​ប្រុស​ស្រី​មួយក្រុមត្រូវបាន​ដឹងថា​បានធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​វិ​សម្ស​កាល ទៅកាន់​តំបន់​ទេសចរណ៍​មួយកន្លែង ក្លាយទៅជា​តក់ស្លុត​បំផុត គឺ​នៅពេល​សត្វ​ក្រពើ​១​ក្បាល បាន​ប៉ុនប៉ង​ខាំត្របាក់​ជើង​របស់​នាង ខណៈ​នាង​កំពុង​រអិល​ខ្លួន​តាម​ខ្សែ​រ៉​ត​ឆ្លងកាត់​ទន្លេ​។

តែទោះបីជាយ៉ាងណាក៏ដោយ​តាមរយៈ​វីដេអូ បានបង្ហាញ​នារី​រូបនោះ បាន​ជិះ​ខ្សែ​រ៉​ត​ឆ្លងកាត់​ទន្លេ ប៉ុន្តែ ខណៈពេល​ទៅដល់​ជិត​គោលដៅ​ចុះចត ស្រាប់​តែមាន​សត្វ​ក្រពើ​១​ក្បាល​ហក់​ពី​ក្នុង​ទឹកប៉ុនប៉ង​ត្របាក់​ជើង​របស់​នាង ដែល​ធ្វើ​ឲ្យ​នាង​ស្រែក​ភ័យរន្ធត់​យ៉ាងខ្លាំង​តែម្តង​។​យ៉ាងណាក៏ដោយចាត់ទុកជា​សំណាង​ហើយ ដែល​នាង​បាន​ព្យាយាម​អង្កុញជើង​ជាប់​រហូត ពុំ​នោះទេ នាង​អាច​នឹង​ជួប​គ្រោះថ្នាក់​ហើយ ព្រោះថាក្រពើនៅពីក្រោមប៉ងត្របាក់នាង។
     
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *