ស្រៀវណាស់! ឃើញ​តម្លៃថោក ចូលទៅ​កែ​ខ្ទង់ច្រមុះ​មិន​ចាំ​យូរ តែ​លទ្ធផល ក្លាយជា​បែបនេះ

ដោយយោងតាម ​តាម​កាសែត The Sun បាន​រាយការណ៍​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​ថៃ​ដែល​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ម្នាក់ បានសម្រេច​ចិត្ត​ទៅ​ វះ កា ត់ ​កែ ​ច្រ មុះ តាមរយៈ​ការបណ្តុះ​ស៊ី​ លី​កូន​ចូលទៅក្នុង​ច្រមុះ​របស់​នាង ដើម្បី​ឲ្យ​ទទួលបាន​ក្តោងច្រ មុះ​ស្រួ ច​ស្អាត នៅឯ​គ្លីនិក​មួយ​ក្នុង​ទីក្រុង ហាត​យ៉ៃ (Hat Yai) ភាគខាងត្បូង​ប្រទេស​ថៃ​។

​​គ្លីនិក​វះកាត់​កែ​ស ម្ផ ស្ស​នោះ ក៏ត្រូវ​បានដឹងថា បានផ្តល់ ​ជូ ន​នូវ​តម្លៃ​ វះ​ កា ត់ ​កែ​ ស ម្ផស្ស​ផ្នែក​ច្រ មុះ​នេះ ក្នុង​តំលៃថោក​។ តែ​ទោះយ៉ាងណា ក្រោយ​ទទួល​ការ វះ កា ត់ ​ប៉ុន្មា ន ​ថ្ងៃ​ផង ស្ត្រី​ជនជាតិ​ថៃ​រូបនេះ ក៏​ស្រាប់តែ​បាន​ឆ្ល ង ​មេ រោគ​នៅក្នុង​ច្រមុះ​ មុនពេល​ខ្ទង់​ជ័រ​ចាប់ផ្តើម​ហើប​ចេញ​ក្រៅ​។​​

បន្ទាប់មកស្ត្រី​រងគ្រោះ​ក៏បាន​វិលត្រឡប់​ទៅ​គ្លីនិក ​វះ កា ត់ ​កែ ​ស ម្ផស្ស​ នោះ ដែលជា​កន្លែង​ដែល​នាង​បានធ្វើ ដើម្បី​ទទួល ​ជំនួយ ប៉ុន្តែ អ្វីដែល​ហួ សចិត្ត​បំផុត​នោះ គឺ​ពួកគេ​ បាន​បដិសេធ​ព្យាបាល​ឲ្យ​នាង​ឡើយ​។

​​គ្លីនិក​ វះ កាត់ ​កែ ​សម្ផស្ស​ នោះ ក៏​ថែមទាំង​បា ន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ពួកគេ​មិន ​ទទួលខុសត្រូវ​ចំពោះ​នីតិ វិធី​ដែល​បរាជ័យ​នោះទេ ដូច្នេះ​ពួកគេ “​បដិសេធ​មិន​ជួយ​នាង​”៕

Leave a Reply

Your email address will not be published. Required fields are marked *