កម្រឃើញណាស់! គ្រែទេសនា តាំងពីសម័យបុរាណកាលមក ដែលស្ទើរតែបាត់បង់ទៅហើយ

ដោយបច្ចុប្បន្នខ្មែរយើងនិយមគ្រែទេសន៍បែបផ្សេងដែលពុំដូចពីសម័យមុនឡើយ។
តាមរយៈឯកសារបស់លោក មីសែលត្រាណេ វិចិត្រកម្មប្រភេទនេះ ខ្លះមានតាំង​តែ​ពីសម័យលង្វែកមកម្ល៉េះ និងខ្លះទៀតមានកើតឡើងក្នុងរជ្ជកាលនៃព្រះករុណាព្រះបាទសម្ដេច ស៊ីសុវត្ថិ មុនីវង្ស និងរវាងឆ្នាំ១៩២៥-១៩៣៨។

គ្រែទេសន៍ទាំងនេះត្រូវបានរចនាតាមក្បាច់បុរាណខ្មែរនិងទម្រលម្អទៅដោយប្រភេទសត្វហេមព្ដានមួយចំនួនដូចជា រាជសីហ៍ ហនុមាន គ្រុឌ នាគរាជ កន្និករ។ល។ គ្រែទេសន៍មួយចំនួនប្រើប្រាស់តាមរាជបព្វសិទ្ធ មានគ្រែទេសន៍ សុវណ្ណរាជសី ជាដើម។

ចំណែកនាពេលបច្ចុប្បន្ននេះយើងឃើញមានការចាប់ផ្ដើម ប្រើប្រាស់ឡើងវិញផងដែរ ដោយ សម្ដេចព្រះវ័នរតន៍ ណយ ច្រឹក ក្នុងអំឡុងពេល ព្រះអង្គគង់សម្តែងព្រះធម៌ទេសនា៕

Leave a Reply

Your email address will not be published. Required fields are marked *