ខំតែចាក់សាក់រូបកូន ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ទៅកូន តែបែរជាពេលកូនស្រីឃើញ ក៏ស្រែកយំទៅវិញ… (មានវីដេអូ)

នៅលើលោកនេះ តើមានអ្នកណាដែលល្អលើសឪពុកម្ដាយចំពោះកូនៗ​ ពួកគាត់ខិតខំរកលុយ មិនថាជាមុខរបរអ្វីក៏ដោយ និងមិនថាហត់នឿយ​ប៉ុណ្ណា​នោះទេ​ ដេីម្បី​ចិញ្ចឹម​កូន​អោយទទួលបានការ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ និងមាន​អនាគត​ភ្លឺ​ត្រចះត្រចង់​ ដូចនេះសូមកូនៗគ្រប់គ្នា មិនគួរណាធ្វើអោយលោកឪពុក និងអ្នកម្ដាយ

ពិបាកចិត្តនោះទេ គួរតែខិតខំរៀនសូត្រ ពេលទំនេរជួយធ្វើការងារពួកគាត់​ ជាការជួយសម្រួលពួកគាត់ខ្លះ ទើបប្រសើរ កុំគិតតែសប្បាយខុសផ្លូវ និងភ្លេចខ្លួននោះ។ ដោយ​ឡែក​ បងប្រុស​ម្នាក់​ ដោយសារ​តែ​ស្រលាញ់​កូនស្រី​របស់​ខ្លួនខ្លាំងពេក​ ក៏បាន​សាក់រូបគាត់នៅពីក្រោយខ្នង​ តែអ្វីដែល​ហួសចិត្ត​នោះ​ កូនស្រី​បែរជាខឹងចំពោះគាត់ទៅវិញ​ នេះ​បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ម៉ាលីស​ ត្រូវ​ជាម្ដាយ​ក្មេង​ស្រី​រូប​នេះ​ បាន​រៀបរាប់​ថា​៖

«ព្រោះតែស្រលាញ់កូនស្រីពេក ពេលកូនស្រីបាន១ខួបប៉ាក៏បានសំរេច៧០ទៅសាក់រូបកូនស្រី ដល់អីលូវកូនស្រីមានអាយុ5ឆ្នាំ ចេះដឹងយល់គ្រប់យ៉ាង ចង់ល្អចង់ស្អាត ដល់យប់ហ្នឹងប៉ាប៉ាដោះអាវមកពីងូតទឹក​ កូនស្រីក៏បានឃើញស្នាមសាក់រូបគាត់កាលនៅពីតូច​ហើយគាត់ក៏បានស្រែកប្រកាច់ប្រកិនពេញបន្ទប់​

ព្រោះគាត់ថាគាត់ស្អាតហើយស​ ហេតុអីរូបគាត់នៅលើប៉ាមិនសហើយស្អាតដូចគាត់ ចប់តាម៉ងកូនស្រី លូវកើតជារឿងខឹងប៉ាស្អប់ប៉ាមិនអោយប៉ះ រូបគេស្អាតធ្វើអោយគេអាក្រក់ ចង់ផ្តាំទៅបងប្អូនអ្នកដែលស្រលាញ់ការសាក់រូបទាំងអស់ថា ប្រយត័្ន​ដូចកូន​ខ្ញុំហាស​ យំលួងមិនបាត់ទេ»។


សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *