ប្លែកមែន! ផ្ទះផ្សិត ដែលមានតែសសរមួយដើមគត់

ជប៉ុន៖ រូបភាពនៃផ្ទះមួយខ្នង ដែលគេហៅថា «ផ្ទះផ្សិត» ព្រោះវាមានសសរមួយដើម និងកាំជណ្ដើរបេតុងមួយសម្រាប់ឡើង កំពុងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមជប៉ុន និងសឹងតែមិនគួរឲ្យជឿផងដែរ។
 
រូបភាពដ៏ពេញនិយមនេះ ត្រូវបានបង្ហោះដោយគណនីបណ្ដាញសង្គម Twitter ឈ្មោះ Yuko Mohri និងមានអ្នកចុចចែករំលែកតៗរហូតដល់ទៅជាង២មុឺនដងឯណោះ។

យ៉ាងណាមិញ ផ្ទះផ្សិតនេះ មានទីតាំងស្ថិតនៅផ្លូវលេខ២៩៤ ក្នុងសង្កាត់ Azumigawa ទីក្រុង Takashima នៃអាណាខេត្ត Shiga ហើយនេះជាតំបន់មួយ ដែលឧស្សាហ៍មានគ្រោះរញ្ជួយដីកើតឡើងជាញឹកញាប់ផងដែរ។

ចំពោះមូលហេតុ ដែលម្ចាស់សម្រេចចិត្តសាងសង់ផ្ទះមានរាងបែបនេះឡើង នៅតែជាអាថ៌កំបាំងនៅឡើយ តែអ្នកខ្លះបានអះអាងថា ការរចនាម៉ូតដ៏ចម្លែកនេះ បានជួយជួយកាត់បន្ថយក្នុងការបង់ពន្ធ ខណៈអ្នកផ្សេងទៀតយល់ថា វាជាដំណោះស្រាយតែមួយគត់ ដើម្បីទទួលបានទីធ្លាចតយានយន្ដពីផ្ទៃដីដ៏តូចនោះ៕

ប្រភពពី ៖​ khmerload

Leave a Reply

Your email address will not be published. Required fields are marked *