សូមសរសើរ! ក្មេងស្រី​អាយុ​១៣​ឆ្នាំ តស៊ូ​អង្គុយ​ក្រោម​កម្តៅថ្ងៃ​ក្តៅហែង ដើម្បី​ទទួលបាន​អ៊ីនធឺណិត​ សម្រាប់​រៀន​តាម​ប្រព័ន្ធ

ប្រទេស​ម៉ាឡេស៊ី៖ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាបច្ចុប្បន្ននេះ មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទេ គឺ​នៅ​បណ្តា​ប្រទេស​ជាច្រើនកំពុងតែជួបបញ្ហាក្នុងការ​សិក្សា​នៅផ្ទះ​របស់​ពួកគេ (​រៀន​តាម​អេឡិចត្រូនិក​) ព្រោះថា សាលារៀន​ទាំងអស់​​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​រៀនតាមរៀន​តាម​អេឡិចត្រូនិក ព្រោះតែ​ស្ថានភាព​ជំងឺ Convid-19 មិនទាន់​ធូរស្បើយ​ទាំងស្រុង​នៅឡើយ​។

​ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាមានបញ្ហាលំបាកអ្វីខ្លះ ប៉ុន្តែ សម្រាប់​កូនសិស្ស​ដែល​រស់​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​វិញ ដែល​ពុំមែន​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ប្រើប្រាស់​គ្រប់គ្រាន់ នោះ​ជា​រឿង​លំបាក​បំផុត​មួយ សម្រាប់​ពួកគេ ក្នុងការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដ៏​ទំនើប​នេះ​។

​​ដូចជា​ក្មេងស្រី​ម្នាក់​ឈ្មោះ Heliyana អាយុ ១៣ ឆ្នាំនេះ ដែល​រស់នៅ​តំបន់​ជនបទ នៅក្នុង Sarawak គឺ​នាង​ពិតជា​មានការ​លំបាក​យ៉ាងខ្លាំង​។ ប៉ុន្តែ បើទោះជា​អ៊ី​ន​ធើរ​ណិ​ត នៅ​តំបន់​រស់នៅ​របស់​នាង​ខ្សោយ​ខ្លាំង​យ៉ាងណា ក៏​មិនអាច​បញ្ឈប់​នាង​ពី​ការសិក្សា​បានឡើយ​។​នាងត្រូវបាន​គេ​ប្រទះឃើញ​អង្គុយបញ្ឈរជង្គង់ ជាមួយ​ដៃ​ម្ខាង​កាន់​ប៊ិច និង​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន កំពុង​ធ្វើ​កិច្ចការ​យ៉ាង​យក់ចិត្តទុកដាក់​ដើម្បី​បញ្ចប់​វិញ្ញាសា​ប្រឡង នៅលើ​ក្រដាស​ដាក់​លើ​ភ្លៅ​របស់​នាង ស្ថិតក្រោម​កម្តៅថ្ងៃ​ដ៏​ក្តៅហែង ដែល​មើលទៅ​គួរ​ស្រណោះ​ខ្លាំង​បំផុត​។

​មានអ្នកសួរថាមិនប្អូនមិនធ្វើវានៅផ្ទះនាង​បាន​ឆ្លើយ​​ថា​៖ «​អ៊ី​ន​ធើរ​ណិ​ត​នៅ​ក្នុងផ្ទះ​ពុំ​អាច​ប្រើ​បាន​នោះទេ ដើរ​យឺត​ណាស់ ពោលគឺ​ពុំ​អាច​ប្រើ​បានតែ​ម្តង ហេតុនេះ ខ្ញុំ​ក៏​បង្ខំចិត្ត​ចេញមក​ខាងក្រៅ ដើម្បី​បញ្ចប់​កិច្ចការ​សាលា និង​ក៏ដូចជា​រៀន​មេរៀន​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ​»​។​រៀន​តាម​អេឡិចត្រូនិកកំពុង​ប្រឈមមុខ​នឹង​ការលំបាក​ក្នុងការ​ព្យាយាម​ទទួលយក​បទដ្ឋាន​ថ្មីកង្វះ​អ៊ី​ន​ធើរ​ណិ​តប្រើប្រាស់ហើយពេលខ្លះ កូនសិស្សត្រូវខកខានការប្រលងដោយសាបញ្ហា​អ៊ី​ន​ធើរ​ណិ​តនេះឯង ហើយត្រូវធ្លាក់នឹងរៀនសារឡើងវិញ។

Leave a Reply

Your email address will not be published. Required fields are marked *