ញាក់សាច់! ម្ចាស់ហាងមាសពេជ្រម្នាក់​ គ្រាន់តែសាងផ្នួសចំណាយលុយអស់​ ១០០លាន…​(មានវីដេអូ)

ប្រទេសថៃ៖ បើយោងតាមវីដេអូដែលបានចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹង​ក្បួនដង្ហែនាគរបស់ “JeeJee Peepo” ដែលជិះលើឡានស្ព័រទំនើបព្រមទាំងគ្រឿងអលង្ការស្រោចខ្លួន ពិធីនេះប្រព្រឹត្តទៅនៅឯវត្តមួយកន្លែងមានតារាល្បីៗបានចូលរួមយ៉ាងច្រើនកុះករ បង្កការភ្ញាក់ផ្អើលយ៉ាងកក្រើកពេញបណ្តាញសង្គម ។ក្រោយពីពិធីរួចរាល់ម្ចាស់ពិធីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលជាម្ចាស់ហាងមាសពេជ្រថងស៊ីវ៉ាឡៃពីទិទ្ធភាពនៃពិធីបំបួសនាគនៅឯវត្តមួយ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តឡើងយ៉ាងអស្ចារ្យបំផុត ហាក់មិនដូចជាពីធីបំបួសនាគទូទៅទេ មានទាំងពិធីកាត់សក់ ពិធីតុបតែងកាយ ដែលត្រូវបានពាក់ដូចជាគ្រឿងអលង្ការមកុដ ហើយមានការដង្ហែនាគដោយអង្គុយនៅរថយន្តទំនើបទៀតផង។

លើសពីនេះទៅទៀតទិដ្ឋភាពដែលគួរឱ្យចាប់អារម្មណ៍ជាងនោះទៅទៀតគឺជាក្បួនដង្ហែនាគ ដែលបានរៀបចំយ៉ាងអាធិកអធមជាមួយនឹងរថយន្តស្ព័រ Porsche ពណ៌លឿងស្លាកលេខពណ៌ក្រហមមានការប្រគំតន្ត្រីដែលមានសិល្បករ និងសិល្បៈការនីល្បី ៗ ជាច្រើនរូបផងដែរ។តាមប្រភពបានឲ្យដឹងថា ពិធីបំបួសនាគនេះបានចំណាយទឹកប្រាក់អស់ជាង ១០០លានបាត (ប្រហែលជាង ៣លានដុល្លារ) ។
       
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *