អាថ៌កំបាំងទឹកធ្លាក់​អាស្រម​ហោង​ លាក់​ខ្លួន​នៅ​ត្បូងឃ្មុំ ធ្លាប់មានលោកតាដុងមួយអង្គមានសមត្ថភាពដ៏អស្ចារ្យ!!!

ទោះបី​ជា​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវលំ​​​ក្រាលក្រួស​ក្រហម​ហុយទ្រលោម បត់បែ ន​ច្រើន​អន្លើ​តាម​​ភូមិឋាន​នានា​ឆ្លងកា ត់​ដី​ចម្ការ​កៅស៊ូ ដំណាំ​​ស្វាយចន្ទី ជាមួយ​​នឹង​​គំនូស​សញ្ញា​​ប្រាប់​ទិស​មិន​សូវ​ច្បាស់លាស់​​ងាយ​វង្វេង​ក្ដី ក៏​​​​ចម្ងាយ​ផ្លូវ​ចូល​​ជាង​ ៣០ ​​គីឡូម៉ែត្រ​ពី​​ច្រក​ផ្លូវ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ក្រែក ឬ​ច្រក​គ្រញូង​នេះ​មិន​​ធ្វើឲ្យ​​​ទេសចរ​ខកបំណង​ឡើយ​។ ពេល​ទៅ​ដល់​នឹង​នាំ​រមណីយដ្ឋាន​ទឹក​ធ្លាក់​អាស្រម​ហោង ឬ​ទឹកជ្រោះ​វត្ត​គុហាសិលា​មហាបារមី​គង្គា​ហោង ដែល​​មាន​ទឹកហូរ​ពី​ផ្ទាំង​ថ្ម​ធម្មជាតិ អារម្មណ៍​តានតឹង​របស់​លោក​អ្នក​​ច្បាស់​ជា​រសាយ​មួយ​រំពេច។

ទឹកធ្លា ក់​អាស្រម​ហោង​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ស្រែវែង ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៃ​ទី​បរិវេណ​វត្ត​គុហា​សិលា​មហា​បារមី​គង្គា​ហោង។ ប្រភព​ទឹកហូរ​ពី​ទី​ខ្ពស់ ដែល​ស្ថិត​នៅក្នុង​ភូមិ​អូរឈើទាល ឃុំ​ទឹកជ្រៅ​ ចម្ងាយ​​​ប្រមាណ​​ ៣ ​គីឡូម៉ែត្រ បើ​គិត​ពី​ខាង​លើ​​មក​ដល់​តំបន់​ខាង​ក្រោម​នៅ​ក្នុង​ភូមិ​ស្រែ​វែង បាន​បង្កើត​ជា​បណ្តុំ​ទេសភាព​ធម្មជាតិ​​គួរ​ជា​ទីគយគន់​ដូចជា​ទឹកធ្លាក់

ផ្ទាំងថ្ម​​ប៉ប្រះទឹក គុហា​ផ្ទាំង​ថ្ម​​អម​ដោយ​ដើមឈើ​តូច​ធំ​ វល្លិ រំយោល និង​​ឫស​រុក្ខជាតិ​រំយោល​រយីងរយោង​នៅ​សងខាង។ លោក​អ្នក​ក៏​អាច​​ឆ្លៀត​គយគន់​ទេសភាព​ចម្ការ​កៅស៊ូ និង​ស្វាយចន្ទីរ​តាម​ផ្លូវ​ចូល​ មុន​នឹង​ទៅ​ដល់​តំបន់​​ទឹកធ្លាក់​ចុះ​ទៅ​ងូតទឹក​កម្សាន្ត​ឲ្យ​ត្រជាក់​កាយ​។ ពិពណ៌នា​ពី​ដំណើរការ​កកើត​​ទីកម្សាន្ត​នេះ​ប្រាប់ថា ព្រះតេជគុណ ឡូត ឆាត ព្រះចៅអធិការ​វត្ត​គុហាសិលា​មហាបារមី​គង្គាហោង មាន​សង្ឃដីកា​ថា​៖

«​តំបន់​នេះ​ត្រូវ​បាន​​ប្រជាជន​នៅ​ភូមិឋាន​ក្បែរៗ បាន​មក​កម្សាន្ត​​កាយ​លេង​យូរ​ក្រែល​ណាស់​​មក​ហើយ។ គិត​ទៅ​ចាប់​តាំងពី​ឆ្នាំ ១៩៩៧ ​មក​ម្ល៉េះ»។ ព្រះតេជគុណ​មាន​សង្ឃដីកា​បន្ត​ថា៖ «តែ​រយៈពេល​ប្រមាណ​ ១០ ​ឆ្នាំ​ចុងក្រោយ​​នេះ អាស្រម​ហោង​ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​ទី​អារាម​នៃ​ព្រះពុ ទ្ធសា សនា​ហើយ ដែល​មាន​​ឈ្មោះ​ថា​វត្ត​​គុហាសិលា​មហាបារមី​គង្គា​ហោង​តរៀង​ដរាបមក»។

សភាព​នៃ​​ផ្លូវ​ចូល​ទៅ​ឆ្ងាយ​បត់បែន​ច្រើន​លំបាក​ក្នុង​ការ​ស្វែងរក​ទីតាំង​ច្បាស់លាស់​អាច​ជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​ភ្ញៀវទេសចរ​មក​ទស្សនា​​​តំបន់​​ទឹកធ្លា ក់​មាន​ចំនួន​តិចតួច​។ ព្រះចៅអធិការ​សង្កេត​ឃើញ​ថា​៖ «ពរ!​ទី​នេះ​មាន​ភាព​ខ្ស ត់​ភ្ញៀ វ​ជា​ញាតិញោ ម​មក​កម្សាន្ត​មែន​នៅ​ថ្ងៃ​ធម្មតា។ មាន​​ថ្ងៃ​ខ្លះ​ក៏​ភ្ញៀវ​មក​កម្សាន្ត ហើយ​ថ្ងៃ​ខ្លះ​​ក៏​អត់​ភ្ញៀវ​ដែរ​ ទោះបី​ជា​ថ្ងៃ​ចុងសប្តាហ៍​ក៏ដោយ។ ញាតិញោម​ស ម្បូរ​ទាល់តែ​ដល់​ពេល​រដូវបុណ្យ​ទាន​ដូចជា​ចូលឆ្នាំ​ខ្មែរ ឬ​បុណ្យ​ភ្ជុំបិណ្យ»។

បើ​តាម​ព្រះចៅអធិការ​វត្ត ច្រក​ចូល​​ទឹកធ្លាក់​ក៏​មាន​ផ្លូវកា ត់​​មួយ​​ទៀត ចេញ​ពី​ផ្លូវជាតិ​លេខ​ ៧ ត្រង់​ចំណុច​ផ្សារ​ស្ទឹង​មក​​ដែល​មាន​ចម្ងាយ​ផ្លូវ​​ជិត​ជាង​បន្តិច​គឺ​ប្រវែង​ប្រហែល​ ២៥ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះផងដែរ អ្នកភូមិនៅទីនោះមួយចំនួនបានតំណាលតគ្នា តមកថានៅទីនេះពិតជាមានបារមីពូកែសក្តិសទ្ធិណាស់សុំអីច្បាស់ជាបានសម្រេច។

ក្នុងនោះ មានតំណាលតគ្នារឿងមួយទៀត ដែលថានៅទីនោះ ធ្លាប់មានលោកតាដុងដែលមានបារមីពូកែអាស្ចារ្យដែលតែងតែគង់នៅដើម្បីតាំងសម្មាធិ មានសមត្ថភាពអស្ចារ្យដោយគ្រាន់តែមន្តមួយជំហាន អាចបង្រួញផ្លូ វរាប់សិបយោចដើម្បីមន្តចេញពីទីនេះ ទៅកន្លែងផ្សេងៗណាមួយដែលលោកចង់ទៅបាន៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *