ប្រទះឃើញ…សត្វពស់ថ្លាន់ដ៏ធំចូលក្នុងទ្រុងមាន់ ប្រវែង ៨ ម៉ែត្រទម្ងន់ ១១០ គីឡូ!

ប្រទេសម៉ាឡេស៊ី៖ អ្នកភូមិផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានពស់ថ្លាន់យក្សមួយក្បាល ប្រវែង ៨ ម៉ែត្រនិងមានទម្ងន់ ១១០ គីឡូក្រាម បានលូនចូលទៅក្នុងទ្រុងមាន់របស់គាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តាមរយៈគេហទំព័រ Utusan បានរាយការណ៍ថា មានក្រុមគ្រួសារមួយ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញពស់ថ្លាន់មួយក្បាល លូនចូលមកសំងំនៅក្នុងទ្រុងមាន់របស់ពួកគេ ។ក្រុមគ្រួសារនេះបានឱ្យដឹងថា សត្វពស់ថ្លាន់មួយក្បាលនេះគឺមានប្រវែងវែងហើយនឹងធំទៀត វាត្រូវបានគេរកឃើញនៅជិតរបង ហើយវាកំពុងលូនចូលទៅក្នុងទ្រុងមាន់ ។ ដំបូងឡើយពួកគេគិតថា ចង់ដេញវាឱ្យចូលទៅក្នុងព្រៃវិញ ប៉ុន្តែដោយមានការព្រួយបារម្ភថា វាអាចនឹងត្រឡប់ចូលមកលួចស៊ីសត្វចិញ្ចឹមនៅពេលក្រោយវិញ ដូច្នេះពួកគេក៏បានជូនដំណឹងដល់ក្រុមអ្នកជួយសង្គ្រោះឱ្យជួយដោះស្រាយ ។ព្រោះដោយសារតែសត្វពស់ថ្លាន់នោះវាមានទំហំធំខ្លាំងពេក ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដូច្នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្នុងពេលជាមួយគ្នានេះក្រុមអ្នកជួយសង្គ្រោះ បាននាំគ្នាមកជួយចាប់ពស់នេះ ហើយពួកគេក៏ប្រញាប់ប្រញាល់ចុះមកដល់កន្លែងកើតហេតុ ក្នុងគឺមានក្រុមជួយសង្គ្រោះរហូតដល់ទៅបួននាក់ ដើម្បីជួយគ្នាចាប់ពស់បញ្ចូលទៅក្នុងទ្រុងរបស់ពួកគេ ។ក្រុមជួយសង្គ្រោះបាននិយាយ ពស់ថ្លាន់មួយក្បាលនេះ គឺជាសត្វពស់ថ្លាន់ដែលធំជាងគេបំផុត តាំងពីពួកគេធ្លាប់បានចាប់កន្លងមក ទន្ទឹមនឹងនោះពស់ថ្លាន់នេះនឹងត្រូវប្រគល់ទៅឱ្យនាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិដើម្បីចាត់ការបន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

Leave a Reply

Your email address will not be published.