វត្ថុបុរាណដ៏អស្ចារ្យទាំង១១ ត្រូវបានគេរកឃើញនៅលើពិភពលោកដោយចៃដន្យ!

បុរាណវិទូនៅជុំវិញពិភពលោកបានលះបង់ជីវិតបស់ពួកគេដើម្បីស្វែងរកនូវរឿងរ៉ាវប្រវត្ថិសាស្រ្តនៃពិភពលោករបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញមួយចំនួនត្រូវបានរកឃើញដោយមនុស្សធម្មតា ដែលមិនធ្លាប់បានដឹងពីប្រវត្តិសាស្រ្តទាល់តែសោះ ហើយការរកឃើញខ្លះបានធ្វើឲ្យមានការផ្លាស់ប្ដូរពិភពលោកថែមទៀតផង ។ ខាងក្រោមនេះគឺជារឿងរ៉ាវនៃការរកឃើញវត្ថុបុរាណដ៏អស្ចារ្យទាំង៧ ដែលគេរកឃើញនៅលើពិភពលោកដោយចៃដន្យ ៖

ទី១ សាកសពសេះនិងរទះនៅក្នុងផ្នូរសេះ ការរកឃើញនូវសាកសពសេះ និងរទេះសេះនៅក្នុងផ្នូរស្ដេចនៅប្រទេសចិន ដោយអ្នកវិទ្យាសាស្រ្ត និងបុរាណវិទូបានជឿថា ផ្នូរកប់ខ្មោចនេះគឺជារបស់គ្រួសារមួយដែលមានឋានៈខ្ពង់ខ្ពស់បំផុតនៃរាជរង្សមួយនៅក្នុងប្រទេសចិន។ វិសាលភាពនៃការរកឃើញនេះគឺជាស្នាដៃមួយដែលគួរអោយសរសើរចំពោះក្រុមដែលដឹកនាំក្រុមលោកសាស្រ្តាចារ្យ Ma Juncai ។ការរុករកនេះត្រូវបានធ្វើឡើងនៅភាគកណ្ដាលប្រទេសចិន នៅក្នុងទីក្រុងXinZheng ជាកន្លែងដែលរទេះរាប់សិបគ្រឿង និងគ្រោងឆ្អឹងសេះជិត១០០ ដែលត្រូវបានគេរកឃើញថាមានអាយុកាលជាង២៤០០ឆ្នាំ ។ ចំនុចសំខាន់មួយទៀតនៃការជីកកកាយនេះ គឺរទេះចម្បាំងដែលមានប្រវែងប៉ុន្មានជា២.៤ម៉ែត្រ និងទទឹង ១.៧ ម៉ែត្រ ព្រមទាំងមានការតុបតែងដោយសម្រិតផងដែរ ។

ទី២ ការរកឃើញភ្លុកយក្សរបស់ដំរីរោមក្រាស់ កសិករបានរកឃើញភ្លុកដំរីរោមក្រាស់ដែលបានដាច់ពូជពីភពផែនដីរាប់ពាន់ឆ្នាំមកហើយ ដោយកសិករបានភ្ជួរហើយបានប៉ះទៅនឹងរបស់អ្វីមួយនៅក្នុងដីស្រែ ដោយការរកឃើញនោះគឺជាភ្លុកដំរីរោមក្រាស់ដ៏សម្បើមដែលមានអាយុកាលប្រមាណ១៥០០០ឆ្នាំដែលធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ។ ដោយហេតុការណ៍នេះបានកើតឡើងកាលពីឆ្នាំ២០១៤ នៅភាគខាងត្បូងរដ្ឋ ដែលជាកន្លែង លលាដ៌ក្បាល ភ្លុក ជាមួយនឹងគ្រោងឆ្អឹងដែលត្រូវគេបានរកឃើញផងដែរ ។ការរកឃើញនេះអាចផ្លាស់ម្ដូរកាលបរិច្ឆេទនៃសញ្ញាដំបូងអំពីវត្តមានសត្វដំរីរោមក្រាស់នៅក្នុងទ្វីបអាមេរិក ដោយសត្វដំរីទាំងនេះគេសន្និដ្ឋានថា ស្លាប់ដោយសារតែស្នាដៃរបស់មនុស្ស ដូច្នេះវាបង្ហាញឲ្យឃើញថាមានវត្តមានរបស់មនុស្សនៅទីនោះដែរ។

ទី៣ ការរកឃើញរតនសម្បត្តិរបស់ស្ដេច Chlideric ការរកឃើញរតនសម្បត្តិរបស់ស្ដេច Chlideric ដែលត្រូវបានរកឃើញដោយកម្មករជីកដីម្នាក់ ដោយការរកឃើញនោះគឺជាជញ្ជៀនដែលជាផ្នែកមួយនៃកំណប់ទ្រព្យរបស់ស្ដេចChlideric ។វាជាជញ្ជៀនដែលមានទំហំ២៧មីលីម៉ែត្រ ឬស្មើនឹងមួយអ៊ីញ ដែលជាករចង្អុលបង្ហាញថាស្ដេចChlideric មានទំហំដៃខ្លាំងធំណាស់ ។ការរកឃើញនេះមិនមែនជារឿងថ្មីនោះទេ បើត្រឡប់ទៅឆ្នាំ១៩៥៣ មានកម្មករម្នាក់ ដែលកំពុងជីកដីនៅក្នុងវិហារសាសនាមួយដែលមានឈ្មោះថា Tournai នៅពលនោះលោកបានរកឃើញរបស់របរមានតម្លៃជាច្រើនផងដែរ ដែលសុទ្ធតែធ្វើឡើងអំពីមាស ។

ទី៤ The Grauballe Man គឺជាសាកសពmommy ដែលមានលក្ខណៈពិសេសបំផុត ដោយសាកសពនះគឺជាសាកសពរបស់បុរសGrauballe ដែលសក់នឹងក្រយៅដៃរបស់គាត់នៅតែមានសភាពជាធម្មតាដដែល ទោះបីជាសាកសពនេះបានស្លាប់អស់រយៈជាច្រើនទសវត្សក៏ដោយ ។ សាកសពmommy នេះគឺជាលើកទីមួយហើយដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ និងមានសភាពរូបរាងកាយទាំងមូល វាត្រូវបានគេចុះកាលបរិច្ឆេទត្រឡប់ទៅចុងសតវត្សទី៣ និងត្រូវបានគេស្រាវជ្រាវជាច្រើនលើកចាប់តាំងពីការរកឃើញ។ ម្រាមដៃរបស់សាកសពmommyនេះនៅតែមានសភាពដើម ដូច្នេះអ្នកវិទ្យាសាស្រ្ត អាចយកស្នាមម្រាមដៃគាត់បាន ។

ទី៥ រកឃើញគ្រោងឆ្អឹងHobbits ការរកឃើញគ្រោងឆ្អឹងរបស់ Hobbits ដោយក្រុមបុរាណវិទូមកពីប្រទេសអូស្រ្តាលីនិងប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកភស្តុតាងនៃការធ្វើចំណាកស្រុករបស់មនុស្សពីអាស៊ីទៅកាន់ប្រទេសអូស្រ្តាលី ។ ប៉ុន្តែការរកឃើញHobbits គឺជាព្រឹត្តការណ៍ដែលមិនបានគ្រោងទុកទាំងស្រុង ហើយវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលរកឃើញគ្រោងឆ្អឹងដ៏ពេញលេញនៃបុរសម្នាក់។ នៅមានសំណួរជាច្រើនដែលទាក់ទងទៅនឹងមនុស្សHobbits ដែលអ្នកបុរាណវិទូនៅតែមិនទាន់អាចឆ្លើយបាន ។

ទី៦ ការរកឃើញវីឡារ៉ូម៉ាំងPalatial វាជាសំណាងដ៏អស្ចារ្យមួយសម្រាប់អ្នកឌីហ្សាញព្រំជាជនជាតិអង់គ្លេស គឺលោកLuck Irwin ដែលគាត់កំពុងសួរជាងអគ្គីសនីដែលកំពុងធ្វើការនៅផ្ទះរបស់គាត់ ដើម្បីតខ្សែនៅក្រោមដីហើយមិនត្រូវចំំណាយច្រើននោះទេ ។ដោយការជីកនោះនាំឲ្យគាត់រកឃើញវីឡារ៉ូម៉ាំងបុរាណមួយ ដោយធ្វើឲ្យអ្នកបុរាណវិទូមានការភ្ងាក់ផ្អើលជាខ្លាំងចំពោះការរកឃើញនេះ ។តាមរយះបុរាណវិទូនេះគឺជារបកគំហើញដ៏សំខាន់មួយដែលស្រដៀងគ្នាទៅនឹង Chedworth ដែលអាចចំណេះដឹងដ៏ធំធេងនៃប្រវត្ថិសាស្រ្តអង់គ្លេស ដែលវាត្រូវបានគ្រប់ដណ្ដប់ទៅដោយចក្រភពរ៉ូម៉ាំង។

ទី៧ ការរកឃើញ Otzi Iceman អ្នកទេសចរណ៍ដែលជាជនជាតិអាឡឺម៉ង់២នាក់ បានឡើងទៅលើភ្នំ២ដែលភ្នំមួយមានឈ្មោះថាHauslabjoch និងភ្នំមួយទៀតមានឈ្មោះថា Tisenjoch ។ នៅពេលនោះពួកគេបានរកឃើញគ្រោងឆ្អឹង វាគឺជាសាកសពមនុស្សធម្មជាតិដែលមានអាយុកាលចំណាស់បំផុតរបស់អ៊ឺរ៉ុប ដែលពួកគេគិតថាវាជាសាកសពរបស់អ្នកឡើងភ្នំ ។សាកសពmommyនេះត្រូវបានគេរកឃើញតាំងពីខែកញ្ញា ឆ្នាំ១៩៩១ នៅតំបន់ Otztal Alps ដែលត្រូវបានគេដាក់ឈ្មោះថា អដស៊ី ។ ការរកឃើញនេះពិតជាមានសារៈសំខាន់ ដោយសារតែវាបានបង្ហាញពន្លឺទៅលើជនជាតិមួយដែលមានឈ្មោះថា Chalolithic ។

ទី៨ ការរកឃើញបណ្ដាញផ្លូវក្រោមដីទីក្រុង Derinkuyu Underground ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងឆ្នាំ១៩៦៣ នៅពេលដែលបុសម្នាក់បានដើររកឃើញនូវជញ្ជាំងអាថ៍កំបាំង នៅពីក្រោមបន្ទប់មួយនៅក្នុងផ្ទះរបស់គាត់ ។ អ្នកបុរាណវិទ្យាត្រូវបានគេអំពាវនាវឲ្យមានស្រាវជ្រាវបន្ថែមទៀត នូវផ្លូវក្រោមដីទាំងអស់នេះ ដែលត្រូវបានគេរកឃើញ ដោយឥឡូវនេះត្រូវបានគេស្គាល់ជាទូទៅថារូងក្រោមដីឬជាទីក្រុងក្រោមដីDerinkuyu ។ ទីកន្លែងនេះត្រូវបានគេដឹងថា សាងសង់ឡើងនៅក្នុងសម័យ Dyzantinc ដើម្បីការពារប្រជាជនពីពួកអារ៉ាប់ នៅអំឡុងពេលមានសង្រ្គាមជាមួយពួកអារ៉ាប់និង ឌីសង់តា ។ រូងក្រោមដីទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយជនជាតិដើមភាគតិច ដោយរូងនេះត្រូវបានបានគេនិយាយថា បានផ្ដល់ជម្រក និងអាហារសន្សំដល់មនុស្សជិត២ម៉ឺននាក់ ។ទីក្រុងក្រោមដីនេះស្ថិតនៅក្នុងស្រុកDerinkuyu ខេត្ត Nevsehir នៅក្នុងប្រទេសតួគី ។ ហើយបានបើកឲ្យសាធារណៈជនចូលទស្សនាតាំងពីឆ្នាំ១៩៦៦ ។

ទី៩ ការរកឃើញគំនូរ The Mesmerizing Lascaux Marcel Ravidat អាយុ១៨ឆ្នាំបានរកឃើញច្រកចូលទៅកាន់រូងភ្នំ Mesmerizing ដោយមានភាពភ្ញាក់ផ្អើលគាត់ក៏បានត្រឡប់ទៅកាន់តំបន់នោះវិញ ជាមួយនឹងមិត្តរបស់គាត់៣នាក់ទៀត ហើយពួកគេបានរកឃើញថា ជញ្ជាំងនៃរូងភ្នំគឺពោរពេញទៅដោយរូបគំនូររបស់សត្វ ។ ក្រោយមកRavidat ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលបានរកឃើញគំនូរដ៏អស្ចារ្យទាំងអស់នោះ ។ គុហារនេះត្រូវបានបើកឲ្យសាធារណៈជនចូលទៅទស្សនា ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៤៨។ទោះជាយ៉ាងនេះក្ដីដោយសារតែការបំពុលបរិយាកាសពីធូលី ដី កាបូនឌីអុកស៊ីត គំនូរទាំងអស់នោះត្រូវបានបាត់បង់ទម្រង់ដើមរបស់វា បន្ទាប់មកវាត្រូវបិទមិនឲ្យភ្ញៀវចូលទៅទស្សនាទៀតនោះទេ ។

ទី១០ ការរកឃើញសិលាចារឹក Jehoash ការរកឃើញនេះត្រូវបានហ៊ុព័ទ្ធទៅដោយភាពចម្រោងចម្រាស់ជាច្រើន នៅពេលដែលវាត្រូវបានគេរកឃើញដំបូង នៅទីកន្លែងសំណង់ឬ ទីកន្លែងបញ្ចុះសពម៉ូស្លីម នៅជិតប្រាសាទភ្នំនៅក្នុងទីក្រុងជារ៉ូសាឡឹម។នៅពេលដែលសិលាចារឹកត្រូវបានគេបកប្រែ វាត្រូវបានគេបង្ហាញថា និយាយអំពីការជួសជុលដែលបានធ្វើឡើងនៃព្រះវិហារ នៅក្នុងទីក្រុង ជារ៉ូសាឡឹម ។ភាពចម្រោងចម្រាស់នេះគឺថាតើសិលាចារឹកនេះគឺជារបស់ពិតប្រាកដពីបុរាណឬជារបស់ក្លែងក្លាយនៅក្នុងសម័យទំនើប។

ទី១១ ការរកឃើញទូកបុរាណនៅក្នុងសមុទ្រកាលីឡេ អ្នកនេសាទ២នាក់ដែលមកពី Kibbutz Ginnosar ដែលជាបងប្អូននឹងគ្នា ដោយម្នាក់ឈ្មោះថា Moshe និងម្នាក់ទៀតឈ្មោះថា Yuval Lufan បានធ្វើឲ្យបុរាណវិទូមានចំណាប់អារម្មណ៍ជាខ្លាំងចង់ស្វែងរកវត្ថុបុរាណពីអតីតកាលរបស់អ៊ីស្រាអែល ។ នៅពេលដែលទឹកបានស្រកចុះយ៉ាងខ្លាំងនៅក្នុងសមុទ្រកាលីឡេ ទូកមួយត្រូវបានគេរកឃើញ ហើយមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្រុមអ្នកជំនាញមួយក្រុមបានធ្វើការជីកយកទូកនោះ ដែលមានរយៈពេលប្រមាណប៉ុន្មាន១២ថ្ងៃ ។ទូកនេះគឺជាទុកដ៏សំខាន់ ព្រោះវាមិនមែនត្រឹមតែជាទូកដែលពួកសាសយូដា ប្រើនៅក្នុងសម័យបុរាណនោះទេ ប៉ុន្តែត្រូវបានគេសន្មតថាជាទូកដែលព្រះយ៉េស៊ូបានប្រើផងដែរ ដោយទូកនេះត្រូវបានគេលើកយកមកបរិយាយជាច្រើនដងនៅក្នុងសៀវភៅGospels

Leave a Reply

Your email address will not be published. Required fields are marked *