បងប្អូនស្រីភ្លោះរៀបការស្វាមីរួមគ្នា បាននិយាយរៀបរាប់ពីអាថ៌កំបាំងជីវិតស្នេហា!
តាមរយៈប៉ុស្តិ៍ ទូរទស្សន៍ អា មេ រិក Bacroft TV ដែល បាន ធ្វើដំ ណើ រមកស ម្ភាសន៍ពីជីវិតស្នេហាដ៏ក ម្ររ បស់ កូន ភ្លោះស្រីបានរៀបការប្តីរួមគ្នា។កិច្ច សម្ពាស ន៏កំពុង ទទួល បាន ការ ចាប់ អារម្មណ៏ យ៉ាង ខ្លំាងពីទស្សនីយជន។
ពួកគេ បាន សំរេច ចិត្ត រៀបការ ដោយ មិន បាន ចុះ អេតា ស៊ីវិល ដោយ មិន ចាប់ អារម្មណ៍ ឡើយ ថា អ្នក ដទៃ ដែល និយា យ ពីពួក គេដែរ។ បង ប្អូន ភ្លោះ ទាំង ពីរ មានភាពស្និទ្ធស្នាល ជាមួយ គ្នា ច្រើនជាងជាមួយស្វាមី ដោយ អ្នក ទាំង ពីរបាន កើតមក ជាមួយគ្នា ហើយ ធ្លាប់សន្យា នឹង គ្នាថា ទោះ យ៉ាងណា ក៏មិន ទៅណាចោលគ្នាដែរ។
អ្នក ទាំង ពីរជាកូនភ្លោះដែល មាន មុខ មាត់ ដូចគ្ នាទាំងស្រុង ហើយ តែងស្លៀកសំ លៀក បំពាក់ ដូចគ្នា ប៉ុន្តែ ពេល សម្ភាសន៍ពួកគេបានពាក់អាវ ពណ៌ ខុសគ្នា ដើម្បី កុំឲ្យពិធីករច្រឡំ។
សូមបញ្ជាក់ ថា៖ បងប្អូនទំាងពីរនាក់មាន ឈ្មោះ ថា ស៊ិរិនថារ៉ា ហៅ ហ្វៀត និង ធីបវ៉ាន់ ហៅ ហ្វេតចំណែកស្វាមីឈ្មោះ នាយវិឆ័យ ហៅ តោវ។ អ្នកទាំងបី បាន រៀបការនិង រស់ នៅ ជា មួ យគ្នាជាប្ដី ប្រពន្ធ នៅភូមិអណ្ដែត ទឹក មួយ កន្លែងក្នុងប្រទេសថៃ។
ដោយឡែក តោវ ដែល ជាស្វាមីបានឲ្យ ដឹង ថា ខ្លួនមានអារម្មណ៍សប្បាយ ចិត្ត ដែល បាន រួមរស់ ជា មួយអ្នក ទាំង ពីរ ក្នុងពេលតែមួយ។ និ យាយ ពី រឿង រួម ដំណេក បុរស រូប នេះ បាន ឲ្យ ដឹង ថា បើសិន គេ ត្រូវរួម ដំណេក ជា មួយប្រពន្ធណា មួយ ប្រពន្ធម្នាក់ ទៀត នឹង សុខចិត្តទៅគេង នៅបន្ទប់ផ្សេងទៀត។
អំពី មុខរបរ ហ្វៀត គឺជាអ្នករ៉ាប់ រង ការងារ នៅផ្ទះ ចំណែក ហ្វេត ធ្វើ ការជាគ្រូបង្រៀនក្មេងៗ។ ហ្វៀតបានបង្ហើបប្រាប់ពិធីករអាមេរិកថាពេលខ្លះ នាង ក៏មាន អារម្មណ៍ ច្រណែន តិចតួច ដែរ ដែល ហ្វេត មាន ពេលនៅជិត តោវ ច្រើន ជាងនាង ប៉ុន្តែ នាង មិនដែលនិយាយពីអារម្មណ៍ នេះ ចេញ មក ទេ។