សូមលើកទឹកចិត្តគាត់ម្នាក់មួយផង! ទេពកោសល្យដ៏អស្ចារ្យ​ផ្នែកគំនូរ…(មានវីដេអូ)

គំនូរគឺជា​សិល្បៈ​មួយដែលតមកតាំងពី​បុរាណ​កាលមក តែមកដល់​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែទំនើបទៅមុខ​ ទើបធ្វើអោយ​សិល្បៈ​មួយនេះ​កំពុង​តែបាត់បង់ម្តងតិចៗផងដែរ​ នេះពិតជារឿងមួយ​ដ៏គួរអោយបារម្ភខ្លាំងបំផុតសំរាប់កូនចៅជំនាន់ក្រោយនឹងលែងបានស្គាល់​ ជាពិសេសជំនាញខាងគូរគំនូរនេះតែម្តង។

ទាក់ទងនឹង​វីដេអូ​នេះ​វិញ​ ថ្មី​ៗ​នេះ​នៅតាមបណ្តាញសង្គម Facebook​ មានការភ្ញាក់ផ្អើលផងដែរនូវស្នាដៃរបស់បុរសម្នាក់ដែលមើលទៅពិតជាអស្ចារ្យ​ ណាស់ ទើបធ្វើអោយមានការចាប់អារម្មណ៏ជាខ្លាំង។ ទេពកោសល្យ​ដ៏អស្ចារ្យ​ របស់វិចិត្រករ​គំនូរ​វ័យក្មេងរូបនេះ​បានបង្ហាញពីភាពរស់រវើក​ និងមានគំនិតច្នៃប្រឌិតថ្មីនៃគំនូររបស់គាត់។​

ទើបមហាជនជាច្រើនបានការកោតសរសើរនូវ​ទេពកោសល្យ​របស់គាត់។ ក្នុង​នោះផងដែរ​ គាត់ក៏បានបង្ហោះសារមួយថា:​ មានទទួលគូរូប ចំលាក់ស្នោរ និងឆ្លាក់អក្សរដោយដៃគ្រប់ប្រភេទ​ទៅតាមតម្រូវការរបស់អតិថិជន។

ប្រភពពី freedomnewskh

Leave a Reply

Your email address will not be published. Required fields are marked *