ចង់រកលុយពី Youtube និង Facebook វេបសាយ២នេះនឹងជួយអ្នកបាន!

សម័យនេះហើយ ឱ្យតែចង់ អ្វីក៏រៀនបានដែរ ព្រោះថាចំណេះដឹងមានស្ទើរគ្រប់មុខនៅលើ អ៊ីនធឺណេត។ សម្រាប់អ្នកលក់អនឡាញ និងអ្នកធ្វើវីដេអូបង្ហោះលើយូធូបក៏ដូចគ្នា បើមិនទាន់ចេះរបៀបកសាងផេក និងកសាងឆានែលយូធូបឱ្យយីហោគេស្គាល់ច្រើនទេគួរប្រញាប់រករៀនតាមវេបសាយ២នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកដែលចង់រៀនអំពីរបៀបប្រើប្រាស់ហ្វេសប៊ុកផេក ប្រិយមិត្តអាចចូលរៀន តាមផ្លេតហ្វម Facebook Blueprint នេះបាន។ ដោយផ្លេតហ្វមនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនហ្វេសប៊ុកផ្ទាល់តែម្តង ដើម្បីបង្រៀនម្ចាស់អាជីវកម្មក៏ដូចជាអ្នកចង់ចេះចង់ដឹងពីការធ្វើទីផ្សារស្វែងយល់និងរៀនបន្ថែមក៏ដូចជាជួយបង្រៀនអោយចេះផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងហ្វេសប៊ុកផងដែរ។

អ្វីដែលពិសេសអំពីវេបសាយមួយនេះ គឺប្រិយមិត្តពុំចាំបាច់ចំណាយលុយបង់ថ្លៃការសិក្សានោះឡើយ។ លើសពីនេះ សម្រាប់អ្នកចង់ចាប់យកជំនាញទីផ្សារនេះខ្លាំង អាចធ្វើការរៀនគ្រប់មេរៀន រួចទិញពាក្យប្រឡងយកសញ្ញាបត្រ Blueprint ពីក្រុមហ៊ុនហ្វេសប៊ុក ដែលចំណាយលុយអស់ប្រមាណជា ១៥០ដុល្លារតែប៉ុណ្ណោះ។ សម្រាប់អ្នកចង់រៀន៖ https://www.facebook.com/business/learn ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សម្រាប់អ្នកដែលចង់រៀនអំពីរបៀបកសាងឆានែលយូធូបវិញ ប្រិយមិត្តអាចចូលទៅរៀន នៅក្នុងវេបសាយ Creator Academy បាន ព្រោះវេបសាយនេះ ល្អបំផុតសម្រាប់បង្រៀនអ្នកដែលចង់ចេះ ចង់រកលុយពីយូធូប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
តំណចូលរៀន https://creatoracademy.youtube.com/page/home ។

គួរបញ្ជាក់ដែរថា នៅក្នុងវេបសាយ Creator Academy មានមេរៀនគ្រប់បែបយ៉ាងទាក់ទងនឹង YouTube ចាប់ផ្ដើមពី មូលដ្ឋានគ្រឹះ ចូលទៅកាន់យុទ្ធសាស្ត្រធ្វើវីឌីអូ បន្តដោយរបៀបធ្វើវីឌីអូ ការធ្វើនិងរៀបចំឆានែលឱ្យត្រូវ ការរកលុយនិងបម្លែងឆានែលទៅជាអាជីវកម្ម ក៏ដូចជាបង្ហាញពីគោលការណ៍ច្បាប់ទម្លាប់មួយចំនួនដែលម្ចាស់ឆានែលត្រូវគោរពតាម ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *