គំនិតល្អមែន! ច្នៃប្រឌិតប្លាស្ទិកឡើងវិញ ជារបស់របរប្រើប្រាស់បានជាច្រើន
ដបប្លាស្ទិកជារបស់ដែលមនុស្សជាច្រើនជុំវិញពិភពលោកប្រើប្រាស់ជារៀងរាល់ថ្ងៃ ប៉ុន្តែរបស់នេះបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង បើមិនមានការទុកដាក់ឱ្យត្រឹមត្រូវ ឬច្នៃប្រឌិតប្រើប្រាស់ឡើងវិញទេនោះ។ ដូចនេះហើយ ដើម្បីជួយថែរក្សាបរិស្ថានរបស់យើងឱ្យនៅតែល្អប្រសើរសម្រាប់យើងទាំងអស់គ្នានោះ យើងសូមលើកមកបង្ហាញនូវការច្នៃប្រឌិតប្រើប្រាស់ប្លាស្ទិកឡើងវិញមួយចំនួន ដែលអ្នកគួរយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីបរិស្ថាន។
ចង់ដឹងថាជាការច្នៃប្រឌិតបែបណាខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១.ច្នៃជាឧបករណ៍ទ្រទូរស័ព្ទពេលកំពុងសាក
២.ច្នៃជាគម្របពេលវេចខ្ចប់របស់ប្រើប្រាស់
៣.ច្នៃជាប្រអប់ដាក់របស់ក្មេងលេង
៤.ច្នៃជាឧបករណ៍បាចទឹកនៅក្នុងសួនច្បារ
៥.ច្នៃជាថូដាំផ្កា
៦.ច្នៃជាតម្រងតែ
៧.ច្នៃជាឧបករណ៍ចម្រាញ់យកតែផ្នែកលឿងនៃស៊ុត
៨.ច្នៃជាឧបករណ៍ការពារភក់ខ្ទាតពីកង់ប្រឡាក់ខោអាវ
៩.ច្នៃជាឧបករណ៍ការពារម្រាមដៃពេលហាន់ ឬចិតបន្លែផ្លែឈើ
១០.ច្នៃជាឧបករណ៍ដាក់ទូរស័ព្ទ
១១.ច្នៃជាឧបករណ៍ដាក់អេប៉ុងឱ្យហូរទឹកចេញ
១២.ច្នៃជាឧបករណ៍ចូក
១៣.ច្នៃជាប្រអប់ដាក់ខ្មៅដៃ
១៤.ច្នៃជាឧបករណ៍ការពារ Camera Len
១៥.ច្នៃជាឧបករណ៍ជួយពង្រីកប្រវែងក្បាលរ៉ូប៊ីនេ
១៦.ច្នៃជាឧបករណ៍ការពារទូរស័ព្ទពីភក់ និងភ្លៀង
១៧.ច្នៃធ្វើជាទូក
ប្រភព៖ Wtfintheworld