ដឹងទេ!​ ហេតុអ្វីខែកុម្ភៈមានតែ២៨ថ្ងៃ តិចជាងគេ?

បរទេស ៖ នៅក្នុងប្រតិទិនសម័យទំនើបហៅថា «ប្រតិទិនហ្គ្រេហ្គោរៀន (Gregorian Calendar)» ដែលយើងប្រើប្រាស់ជាលក្ខណៈអន្តរជាតិ ខែភាគច្រើនមានយ៉ាងតិច៣០ថ្ងៃ លើកលែងតែខែទីពីរគឺខែកុម្ភៈ ដែលមានចំនួនថ្ងៃតិចជាងគេជាងឯងគឺត្រឹម២៨ថ្ងៃ ខណៈក្នុងឆ្នាំបង្រ្គប់ (Leap Year) មាន២៩ថ្ងៃ។ តើអ្នកមានឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាខែកុម្ភៈនេះត្រូវបានកំណត់ឲ្យមានចំនួនថ្ងៃតិចជាងគេយ៉ាងដូច្នេះ។ ចម្លើយគឺពាក់ព័ន្ធទៅនឹងប្រតិទិនដំបូងបំផុតរបស់ពួករ៉ូម៉ាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិទិនហ្រ្គេហ្គោរៀនសព្វថ្ងៃនេះ គឺជាសមិទ្ធផលបានមកពីការអភិវឌ្ឍនិងកែប្រែជាបន្តបន្ទាប់នូវប្រតិទិនជំនាន់ៗពីមុនៗ ដោយក្នុងនោះមានប្រតិទិនចំណាស់មួយ គឺប្រតិទិនដំបូងបង្អស់របស់ពួករ៉ូម៉ាំងដែលមានខែត្រឹមតែ១០ប៉ុណ្ណោះ ជាជាង១២ខែដូចឥឡូវនេះ។នាពេលនោះស្តេចរ៉ូម៉ាំង នូម៉ា ប៉ុមពីលៀស (Numa Pompilius) មានបំណងចង់ឲ្យប្រតិទិនរូម៉ាំងត្រូវគ្នាជាមួយឆ្នាំចន្ទគតិ ហើយក៏បានបន្ថែមខែថ្មីចំនួនពីរ ដែលបច្ចុប្បន្នយើងស្គាល់ថា ជាខែមករា និងខែកុម្ភៈ ទៅខាងចុងប្រតិទិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនការបន្ថែមខាងលើ ក្នុងចំណោម១០ខែនោះ ៦ខែមាន៣០ថ្ងៃ និង៤ខែមាន៣១ថ្ងៃ ដែលសរុបមកមួយឆ្នាំមានត្រឹម៣០៤ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែស្តេច នូម៉ា ចង់បញ្ចៀសមិនឲ្យខែក្នុងប្រតិទិនរបស់ទ្រង់មានថ្ងៃចំនួនគូឡើយ ព្រោះពេលនោះពួករ៉ូម៉ាំងមានជំនឿថា ចំនួនគូជាចំនួនមិនល្អ ឬចំនួនមិននាំសំណាង ដូច្នេះហើយព្រះអង្គក៏បានដកមួយថ្ងៃចេញពីខែទាំងឡាយដែលមាន៣០ថ្ងៃ ធ្វើឲ្យពួកវាមកមានត្រឹម២៩ថ្ងៃវិញ។

សម្រាប់ឆ្នាំចន្ទគតិ មួយឆ្នាំមាន៣៥៤.៣៦៧ថ្ងៃ ប៉ុន្តែរ៉ូម៉ាំងចាត់ទុកថាមាន៣៥៥ថ្ងៃ ដោយមិនអាចចាត់ទុក៣៦៤ថ្ងៃទេ ដោយសារជាលេខគូ។ យ៉ាងណាក្តី ចុងបញ្ចប់នៅតែតម្រូវឲ្យខែយ៉ាងតិចមួយ ក្នុងចំណោមខែទាំង១២ មានចំនួនថ្ងៃជាលេខគូ។ យោងតាមគណិតវិទ្យា រាល់ផលបូករវាងចំនួនគូ (១២ខែ) នៃលេខសេស (ចំនួនថ្ងៃក្នុងមួយខែៗ) គឺផ្តល់លទ្ធផលចេញមកជាចំនួនគូជានិច្ច ខណៈ៣៥៥ថ្ងៃជាចំនួនសេស។ហេតុដូច្នេះហើយ ស្តេច នូម៉ា បានសម្រេចជ្រើសរើសយកខែកុម្ភៈ ដែលជាខែត្រូវរៀបចំពិធីគោរពបូជាដល់អ្នកចែកឋានរបស់ពួករ៉ូម៉ាំង គឺជាខែគ្មានសំណាងដែលមាន២៨ថ្ងៃ។

គួរជម្រាបថា នៅឆ្នាំ៤៥មុនគ្រិស្តសករាជ មេដឹកនាំរ៉ូម៉ាំង ជូលៀស ស៉ីសា (Julius Caesar) បានបង្កើតប្រតិទិនថ្មីហៅថា «ប្រតិទិនជូលៀន (Julian Calendar)» ដែលមាន៣៦៥ថ្ងៃ។ ដោយទទួលយកការណែនាំពីតារាវិទូរបស់ខ្លួន ស៉ីសា បានបន្ថែមថ្ងៃឡើងវិញទៅក្នុងខែ គឺធ្វើឲ្យពួកវាមាន៣០ថ្ងៃឬ៣១ថ្ងៃ លើកលែងតែខែកុម្ភៈ។ ប្រតិទិនហ្រ្គេហ្គោរៀនសព្វថ្ងៃ គឺជាប្រតិទិនដែលត្រូវបានអភិវឌ្ឍបន្ថែមពីប្រតិទិនជូលៀននេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.