ធ្លាប់ឆ្ងល់អត់! ហេតុអី្វបានជាមនុស្សមួយចំនួន ពេលព្រឺសម្បុរ រោមត្រូវបះដែរ?

យើង​មួយចំនួន ប្រហែល​ជាធ្លាប់ជួប​ហើយ អាការៈ​ព្រឺសម្បុរ បះរោម​តូចៗ ជាពិសេស​ពេល​ ​ទស្សនា​ភាពយន្ត​ព្រឺព្រួច ឬស្ថិត​ក្នុង​ស្ថានភាព​ដែល​ស្លុង​អារម្មណ៍ខ្លាំង។ បញ្ហានេះ ពាក់ព័ន្ធ​នឹង​សាច់ដុំ​តូចៗ នៅ​ជុំវិញ​រោម​របស់​យើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជាមូលហេតុ​បណ្ដាល​ឲ្យ​ព្រឺសម្បុរ បះរោម៖
១.ស្ថានភាព​ត្រជាក់ពេក
ភាព​ត្រជាក់(ខ្លាំង ដែលអាចធ្វើឲ្យយើងរងារ) ខួរក្បាល​​នឹង​បញ្ជូនសញ្ញា​ទៅកាន់​រាងកាយ ដើម្បី​ផលិត​កម្ដៅ។ ពេលនោះ អាការៈ​ព្រឺសម្បុរ ជាសញ្ញា​មួយ រួមជាមួយ​អាការៈ​ញ័រ ឱបដៃ ឬខ្លួន និង​ស្បែក​ឡើង​ស្លេក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
២.បញ្ហា​អារម្មណ៍ខ្លាំងពេក
ពេល​យើង​មាន​អារម្មណ៍​ខ្លាំងពេក ដូចជា ភ័យ ឬចំណង់ផ្លូវភេទ រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន​ជាច្រើន ដែល​ធ្វើឲ្យ​សាច់ដុំ​តូចៗ​នៅ​ក្រោមស្បែកឡើង​រឹង ហើយបណ្ដាល​ឲ្យ​បះរោម ឬព្រឺសម្បុរ។ អាការៈ​បែបនេះ ភាគច្រើន កើតឡើង​នៅ​ត្រង់​កំភួនដៃ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
៣.ការរាំងស្ទះឫសរោម
ស្បែក​របស់​យើង មាន​សមាសធាតុ​រឹងមួយ ហៅថា Keratin ដែល​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នានា។ ប្រសិន​បើ​វាមាន​សមាសធាតុ Keratin ច្រើនពេក (Keratosis Pilaris) វា​អាច​បណ្ដាល​ឲ្យ​រាំងស្ទះ​ត្រង់​ឫស​រោម នឹង​បណ្ដាល​ឲ្យ​រោមតូច​ៗ បះឡើង។ បញ្ហានេះភាគច្រើនកើតឡើង​លើ​កុមារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រែសម្រួល៖ គឹមសួ

Leave a Reply

Your email address will not be published. Required fields are marked *