អស្ចារ្យមែន! ឡាន Ford Raptor ដីឥដ្ឋរបស់កូនខ្មែរ កក្រើកដល់អ្នកលេងឡានល្បីលំដាប់ពិភពលោក…(មានវីដេអូ)

បរទេស៖ Supercar Blondie ត្រូវបានគេស្គាល់ជាស្រ្ដីទីមួយលើលោក និងល្បីល្បាញជាងគេទៅលើវិស័យរីវីយូរថយន្ដទំនើបៗ ល្បីៗម៉ូឌែលចុងក្រោយបំផុត និងឡានអនាគតទៀតដែរ បានធ្វើការផុសនិងនិយាយអំពីឡានដីឥដ្ឋដែលកែច្នៃឡើងចេញពីបុរស ២ នាក់ធ្វើវីដេអូរកលុយតាម YouTube ដែលច្នៃដីឥដ្ឋចេញទៅជារូបរាងឡាន Ford F150 Raptor ស៊េរីឆ្នាំ ២០២០ បានយ៉ាងឡូយ និងទាក់ទាញ ។

យ៉ាងណាមិញ ខ្លីបនេះត្រូវបានគេចែកចាយពេញបណ្ដាញ Internet ដែលគណនេយ្យ Facebook កំពូលអ្នកលេងឡានលំដាប់ពិភពលោក ដែលមានអ្នកចុច Like ជាង ៣៥ លាននាក់បានផុសវីដេអូឡានដីឥដ្ឋរបស់កម្ពុជា ។ ឡាន Ford នេះហើយទទួលបានការចា ប់អារម្មណ៍ខ្លាំងមែនទែនត្រឹមរយៈពេលខ្លី អ្វីកាន់តែឡូយ គឺចេញពីស្នាដៃកូនខ្មែរអាចច្នៃប្រឌិតដីឥដ្ឋធ្វើជា

រថយន្ដ និងរូបផ្ទះសម្បែងជាដើម សម្រាប់ថតដាក់ YouTube ។ ឆាណែលនោះមានឈ្មោះថា Angkor Builder ដែលផលិតវីដេអូទាក់ទងជាមួយធម្មជាតិ ការរស់នៅសម័យដើម ដែលច្នៃដីមកជាផ្ទះ និងរូបរាងផ្សេងៗលាយឡំនិងអនាគតនេះ ។ គួរបញ្ជាក់ដែរថា នេះជាលើទី១ហើយ ដែល Supercar Blo ndie យកវីដេអូនៅស្រុកយើងទៅផុស នេះជារឿងល្អណាស់ ដែលស្រុកយើងចាប់ផ្ដើមមានអ្នកច្នៃប្រឌិតអ្វីថ្មីៗ និងឲ្យបរទេសបានស្គាល់ ។

គួរបន្ថែមផងដែរថា ក្រុមការងារយើងបានធ្វើការបន្ថែមនិងផាត់ពណ៌ថែមលើរូបភាពឡានមួយនេះដើម្បីឲ្យមើលទៅកាន់តែស្រស់ស្អាត និងដូចពិតៗយ៉ាងដូច្នោះផងដែរ ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទ ស្សនាវីដេអូនៅខាងក្រោមដើម្បីជ្រាបកាន់តែច្បាស់៖

វីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *