អត្ថន័យសញ្ញា​ម្រាម​ដៃរបស់ព្រះពុទ្ធ​!

សញ្ញា​ម្រាម​ដៃ (ដូចរូប​ខាង​ក្រោម) តែង​ត្រូវ​​មនុស្ស​​ភាគ​ច្រើន​​​នា​ពេល​បច្ចុប្បន្ន​សំដៅ​ទៅ​លើ​អត្ថន័យ​ថា “OK” ឬ “All Right” ជា​ភាសា​អង់គ្លេស។ យ៉ាង​ណា​មិញ ការ​បកស្រាយ​អត្ថន័យ​នេះ​គឺ​មិន​ត្រឹមត្រូវ​ដូច​គ្នា​ទាំង​អស់​នោះ​ឡើយ។ ឧទាហរណ៍​ដូចជា​នៅ​បារាំង សញ្ញា​ម្រាម​ដៃ​ដូច្នេះ​​​មាន​​ន័យ​ថា “សូន្យ (0)”។ ចុះ​អ្នក​ធ្លាប់​សង្កេត​​មើល​នៅ​លើ​បដិមា​របស់​ព្រះពុទ្ធ​ក៏​មាន​រូប​សញ្ញា​ម្រាម​ដៃ​យ៉ាង​នេះ​ដែរ​ឬ​ទេ? តើ​នេះ​​មាន​ន័យ​ដូច​ម្ដេច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាយវិការ​ដែល​​ព្រះ​ពុទ្ធ​ទ្រង់​ធ្វើ​នេះ មិន​មែន​ជា​សញ្ញា​ “OK” ទេ តែ​វា​ជា​​សញ្ញា​បែប​សាសនា​ទៅ​វិញ។ សញ្ញា​បែប​សាសនា​នេះ​ត្រូវ​គេ​ហៅ​ថា “mudra” ដែល​បែង​ចែក​ជា​ច្រើន​របៀប​ខុស​គ្នា​ទៅ​តាម​អត្ថន័យ​ផ្សេងៗ។ “mudra” ត្រូវ​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​សាសនា​ហិណ្ឌូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​នៅ​ក្នុង​ចំណោម “mudra” ដែល​ព្រះ​ពុទ្ធ​​បញ្ចេញ​កាយវិការ​នេះ (ដូច​រូប) មាន​ឈ្មោះ​ថា “Vitarka Mudra”។ សញ្ញា​ម្រាម​ដៃ​នេះ​បង្ហាញ​ពី​ការ​ពិភាក្សា និង​​ផ្ទេរ​នៃ​ចំណេះ​ដឹង​តាម​រយៈ​ការ​បង្ហាត់​បង្រៀន​របស់​ព្រះពុទ្ធ។ របៀប​ធ្វើ “Vitarka Mudra” គឺ​ត្រូវ​យក​បាត​ដៃ​ដាក់​បញ្ឈរ​ទៅ​មុខ​ត្រឹម​ទ្រូង ហើយ​យក​ចុង​ម្រាម​ដៃ​មេ​ទៅ​ប៉ះ​ជាមួយ​ចុង​ម្រាម​ដៃ​ចង្អុល៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ kleykley

Leave a Reply

Your email address will not be published. Required fields are marked *