នៅសុខៗ!!! ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំលាយរូបភាពចាស់ៗ ថតជាមួយបងប្អូនបង្កើត ហើយប្រាប់ថា…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។

លុះមកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន បង្ហាញក្តីរំភើប និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយឃើញ ផលិតកម្ម Galaxy Navatra បានប្រកាសដំណឹងល្អមួយ ថា ៖

“សូមអបអរសាទរ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ក្នុងនាមពួកយើងជា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ផលិតកម្ម Galaxy Navatra ទាំងអស់ សូមគោរពជូនពរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យកាន់តែជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទំលាយរូបចាស់ៗប៉ុន្មានសន្លឹកដែលថតជាមួយបងប្អូនបង្កើត ហើយពោលពាក្យ ដ៏គួរឲ្យចាប់អារម្មណ៍ ថា ៖

“ជីវិតគ្រួសារដែលទ័លក្រមួយនេះ ធ្លាប់ស្រមៃត្រឹមហូបចុកគ្រប់គ្រាន់ សូមអបអរសារទបងប្រុស ប្អូនប្រុស ប្អូនស្រី ដែលព្រះមហាក្សត្រផ្ដល់ គោរមងារជាឧកញ៉ា គ្រួសារយើងកាន់ដៃគ្នាជួយដល់សង្គមនឹងប្រទេសជាតិយើង ព្រោះគ្រួសារយើងមានថ្ងៃនេះដោយសារមានសន្តិភាពការអភិវឌ្ឈន៍ បូករួមនិងការតស៊ូព្យាយាម។”។

ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ សូមចូលរួមអបអរសាទរ, សូមសរសេីរជីវិត​ពិត ការតស៊ូរបស់បង និងគ្រួសារ​បង​ សូមអោយបងជោគជ័យ គ្រប់ភារកិច្ច, អ្នកដែលធ្លាប់ឆ្លងកាត់ បានយល់ (ពាក្យថាទីទាល់ក្រ ហូបចុកគ្រប់គ្រាន់) ខ្ញុំអានហើយ ខ្ញុំក៏ស្រមៃនឹកដល់ទិន្នភាព ដែលធ្លាប់ឆ្លងកាត់, សុំសរសើរបងណាវ៉ាត្រា ពីអ្នកក្រីក្រ ក្លាយជា អ្នកឧកញ៉ា។

ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការកោតសរសើរ ចំពោះគ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានវាសនាមកដល់ថ្ងៃនេះ៕

                 

Leave a Reply

Your email address will not be published. Required fields are marked *