​អក្សរ​កាត់​សំខាន់ៗ​ នៅក្នុង​រថយន្ត​អូ​តូ​មួយចំនួន​ ជាមួយអត្ថន័យដែលបងប្អូនប្រើប្រាស់ឡានគប្បីដឹង!

សព្វថ្ងៃនេះ អ្នកបើកបរជាច្រើនបានជ្រើសរើសបើកបររថយន្តដែលប្រើប្រាស់លេខស្វ័យប្រវត្តិ (Automatic Transmission) ជៀសជាងរថយន្តដែលប្រើប្រាស់លេខដៃ (Manuel Transmission) ដោយសារមូលហេតុមួយចំនួនដូចជាភាពងាយស្រួលក្នុងការរៀនបើកបរដំបូង ឬភាពងាយស្រួលក្នុងការប្តូរលេខនៅក្នុងកាលៈទេសៈល្បឿនខុសៗគ្នាជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់រថយន្តលេខស្វ័យប្រវត្តិបែបគ្រួសារភាគច្រើន លេខដែលអ្នកបើកបរអាចឧស្សាហ៍ជួបប្រទះនោះគឺទម្រង់ P R N D 2 និង L ។ ក្នុងការបើកបរធម្មតា លេខ P R N និង D ត្រូវបានគេប្រើប្រាស់ញឹកញាប់ជាងគេ។ តើលេខ 2 និងលេខ L មានន័យថាដូចម្តេចវិញ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ូដែលរថយន្តដែលត្រូវបានគេផលិតក្នុងឆ្នាំផ្សេងៗគ្នាអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួចជាមួយនឹងប្រព័ន្ធលេខដែលបានរៀបរាប់ខាងលើ។ ខាងក្រោមនេះគឺជាការប្រែសម្រួលចេញពីគេហទំព័រ monitor.co.ug៖
-លេខ 2៖ ចំពោះរថយន្តលេខស្វ័យប្រវត្តិមួយចំនួន ការជ្រើសរើសយកលេខ D អាចអនុញ្ញាតឲ្យរថយន្តរបស់អ្នកផ្លាស់ប្តូរលេខដោយស្វ័យប្រវត្តិ ដោយផ្អែកទៅតាមល្បឿន និងកម្លាំងដែលរថយន្តត្រូវការ។ សម្រាប់រថយន្តលេខស្វ័យប្រវត្តិដែលមាន៤លេខ ការរើសយកលេខ D អាចអនុញ្ញាតឲ្យរថយន្តប្រើប្រាស់លេខទាំងបួននេះបានដោយខ្លួនឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅក្នុងករណីពិសេសមួយចំនួន ការប្រើប្រាស់លេខ 2 ឬ L បង្អាក់មិនឲ្យរថយន្តប្រើប្រាស់លេខទាំង៤ដោយខ្លួនឯង។ លេខ 2 តំណាងឲ្យ «Second Gear»។ ដោយជ្រើសរើសលេខនេះក្នុងការធ្វើដំណើរ រថយន្តរបស់អ្នកមិនអាចប្រើប្រាស់ លេខទី៣ ឬ ទី៤បាននោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអាស្រ័យលើប្រភេទនៃរថយន្ត ការជ្រើសយក 2 អាចកំណត់ឲ្យរថយន្តរបស់អ្នកប្រើប្រាស់ លេខទី១ និងលេខទី២ ឬលេខទី២តែមួយគត់តែម្តង។ វាអាចធ្វើឲ្យរថយន្តអ្នកមានភាពងាយស្រួលក្នុងការឡើងភ្នំ ឬទួលចោតៗ តែវាមិនបង្កភាពងាយស្រួលក្នុងការធ្វើដំណើរលើផ្លូវរាបស្មើឆ្ងាយនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-លេខ L៖ អក្សរ L មានន័យថា «Low Gear» ឬជាលេខទីមួយរបស់រថយន្ត។ ការជ្រើសរើសអក្សរ L បង្អាត់រថយន្តរបស់អ្នកមិនឲ្យប្រើប្រាស់លេខទី២ ទី៣ និងទី៤។ ការប្រើប្រាស់លេខនេះអាចធ្វើឲ្យរថយន្តរបស់អ្នកមានកម្លាំងគ្រប់គ្រាន់ក្នុងការឡើងទីទួលខ្ពស់ខ្លាំង ឬទាញវត្ថុសណ្តោងធ្ងន់ៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះអក្សរកាត់សំខាន់ដទៃៗទៀតមានដូចជា៖
-P តំណាងឲ្យពាក្យ Park (ចត)
-R តំណាងឲ្យពាក្យ Reverse (ថយក្រោយ)

-N តំណាងឲ្យពាក្យ Neutral (នៅកណ្តាល ឬស្ងៀម)
-D តំណាងឲ្យពាក្យ Drive (បើក)៕

Leave a Reply

Your email address will not be published. Required fields are marked *