ឱខ្ទមដ៏កម្សត់ អាណិតក្មេងៗណាស់ ថ្ងៃនេះឱ្យក្រុមការងារទៅមើល យកអំណោយទៅប្រគល់ជូន ហើយខ្ញុំនឹងទៅជួបម្ដងទៀត…(មានវីដេអូ)

ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក សារដ៏រំជួលចិត្តមួយ ថ្លែងពីក្មេងៗ រស់នៅក្នុងខ្ទមដ៏កម្សត់មួយ អានហើយ ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង។ ក្នុងនោះ លោកស្រី បានបញ្ជាក់ខ្លះៗ ឲ្យដឹងថា ៖

“ឱខ្ទមដ៏កម្សត់ អាណិតក្មេងៗណាស់ ថ្ងៃនេះឱ្យក្រុមការងារទៅមើល យកអំណោយទៅប្រគល់ គ្រាន់ឃើញវីដេអូ សឹងស្រក់ទឹភ្នែក។ តើគាត់រស់នៅម្ដេចទៅ ចុះក្មេងៗ ដែលនៅលើខ្ទមរាល់ថ្ងៃ មិនបានចេញទៅណា មានអារម្មណ៍យ៉ាងម៉េច ហេតុអីជីវិតខុសពីក្មេងដទៃខ្លាំងម្ល៉េះ។

ខ្ញុំនឹងទៅជួបម្ដងទៀត ផ្ថល់កម្លាំងចិត្ត និងមើលជាក់ស្ដែងថា អាចជួយអីបានថែមពីលើនេះ ព្រោះចង់ឱ្យក្មេងទាំង២ បានរៀនសូត្រ ដើម្បីកុំឱ្យពិបាកទៀត។

   

ឮថា គាត់ មិនមែនបងប្អូនបង្កើតទេ ព្រោះម្ដាយឪពុក ពោះម៉ាយ និងមេម៉ាយ មានកូនម្នាក់មួយ តែពួកគេមកជួបគ្នា កម្សត់កម្រជាមួយគ្នា។ ថ្ងៃនេះ ក្រុមការងារខ្ញុំទៅដល់ សួរគាត់ មិនទាន់បានបាយ ម៉ោងជិត12ទៅហើយ។

គាត់ថា បានហូបនំខ្លះ ឯឪពុកម្ដាយចេញទៅរកត្រីអស់។ ព្រឹកមិញ ជូនមី ត្រីខ ទឹកដោះគោ សម្ភារប្រើប្រាស់ មុង ភួយ កន្ទេល ខ្នើយ និងនំចំណី ទុកគាត់ញុំា និងប្រើប្រាស់សិន ហើយក៏បានផ្ញើ ថវិកានឹងអ្នកជិតខាង ២លានរៀល ទិញតង់ ឬស័ង្កសី ប្រក់ជ្រកភ្លៀងបណ្ដោះអាសន្ន”៕

                   

Leave a Reply

Your email address will not be published. Required fields are marked *